អាជ្ញាធរ ខេត្តកំពង់ធំ សុំឲ្យប្រទេស អូស្រ្តាលីជួយ ទំនុកបម្រុង នូវប្រព័ន្ធ ធារាសាស្ត្រ បន្ថែមទៀត សម្រាប់បំពេញ សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងខេត្ត

សោម សុផាត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ សុំឲ្យប្រទេសអូស្រ្តាលី ជួយទំនុកបម្រុង នូវប្រព័ន្ធធារាសាស្ត្រ បន្ថែមទៀតដើម្បីជួយ ទំនុកបម្រុងដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដែលកំពុងតែត្រូវការនូវប្រព័ន្ធធារាសាស្ត្រ ក្នុងការនាំយកប្រភពទឹកទៅស្រោចស្រព លើដំណាំស្រូវព្រមទាំងដំណាំផ្សេងៗទៀតរបស់ពួកគាត់។

ការស្នើសុំរបស់លោកអភិបាលរងខេត្តកំពង់ធំ នេះនៅក្នុងខណៈដែលលោកស្រី អាលីស៊ុន ប៊ើរ៉ូវ អគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធាទឹក និងឧតុនិយម លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួកសិកម្ម បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ ប្រព័ន្ធធារាសាស្ត្រអង្គគោ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួម ពីប្រជាពលរដ្ឋជាច្រើនរយនាក់។

នៅក្នុងពិធីប្រគល់ប្រព័ន្ធធារាសាស្ត្រ លោកស្រី អាលីស៊ុន ប៊ើរ៉ូវ អគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានស្វែងយល់អំពី វិស័យកសិកម្មនៅកម្ពុជា ភាគច្រើនគឺពឹងផ្អែកទៅលើទឹកភ្លៀង គឺមិនអាចទទួលបាន ផលទៀងទាត់នោះទេ ហើយប្រទេសអូស្ត្រាលី កំពុងជួយគាំទ្រ លើស័យកសិកម្មដោយណែកក្នុង ខេត្តកំពង់ធំមានប្រព័ន្ធធារាសាស្ត្រ ចំនួន៤កន្លែងដែលប្រទេសអូស្ត្រាលី កំពុងជួយគាំទ្រតាមកម្មវិធី កាវ៉ាក់ ដែលប្រឡាយទាំង៤កន្លែងនេះមានផ្ទៃដីស្រោចស្រពសរុបចំនួន៤.០២៤ហិកតា ហើយក្នុងចំណោមប្រឡាយទាំង៤ គឺមានប្រឡាយ១កន្លែងដែលបានបំពាក់ម៉ាស៊ីនបូមទឹកខ្មាតធំ សម្រាប់ខួងយកទឹក ទៅចែកចាយ និងមានអាយុកាលប្រើប្រាស់រហូតដល់ទៅ២៥ឆ្នាំ។

ដើម្បីជាការឆ្លើយតបលោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធាទឹកនិងឧតុនិយម មានប្រថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ប្រទេសអូស្ត្រាលី ដែលបានកំពុងជួយគាំទ្រនូវប្រព័ន្ធធារា សាស្ត្រចំនួន៤កន្លែង ដល់ខេត្តកំពង់ធំ តាមរយៈកាវ៉ាក់ ដែលសរុបជាទឹកប្រាក់អស់ចំនួនជាង៥លានដុល្លាសហរដ្ឋអាមេរិច ក្នុងការចូលរួមចំណែក ជាមួយនឹងរាជ រដ្ឋាភិបាល កម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ក្នុងនោះផងដែរឯកឧត្តម សូមផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ត្រូវរូមគ្នាថែរក្សានូវសមិទ្ធផលទាំងអស់នេះឲ្យបានគង់វង់ និងយូរអង្វែង៕