ដីសាលា​ ​​​​​​​​​​​​​​​បឋមសិក្សា កំពង់ក្របៅ ត្រូវលោកជូរ គឹមសួ ឃុបឃិតជាមួយ អាជ្ញាធរ រំលោភធ្វើកម្មសិទ្ធិ

ដីសាលាបឋមសិក្សាកំពង់ក្របៅ មួយផ្នែកត្រូវបានអតីតនាយកសាលា គឺលោក ជូ គឹមសួ ឃុបឃិត គ្នាជាមួយអាជ្ញាធរ ភូមិ-សង្កាត់ កំពង់ក្របៅ និងមន្ទីររៀបចំដែនដី ខេត្តរំលោភយកធ្វើជាកម្មសិទ្ធ ផ្ទាល់ខ្លួន។ នេះបើតាមប្រជាពលរដ្ឋ នាំគ្នានិយាយរិះគន់ ថា លោក ជូ គឹមសួ កាលពីគាត់នៅជានាយកសាលាបឋមសាក្សា កំពង់ក្របៅ(មិនទាន់ចូលនិវត្តន៏) បានឃុបឃិតគ្នាជាមួយ អាជ្ញាធរភូមិ សង្កាត់និងមន្ទីររៀបចំដែនដីខេត្តរំលោភ យកដីសាលាមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។

អ្នកស្រី កូយ ហុង នាយកសាលាបឋមសាក្សាកំពង់ក្របៅ សព្វថ្ងៃមិនទាន់ពេញសិទ្ធ បានប្រាប់ កាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥ ថា អ្នកគ្រូគ្រាន់តែដឹងថាចំពោះដីខាងលើនេះគឺលោកគ្រូ ជូ គឹមសួ បានធ្វើប្លង់កាត់ដី ទុកតាំងកាលពីគាត់នៅ ជានាយកសាលា មកម៉្លេះ!ត្រង់រឿងអ្វីទៀត អ្នកគ្រូមិនបានដឹងទេ។

លោក ចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅ ប្រាប់ថា ចំពោះដីខាងលើដែលមានការចោទប្រកាន់នេះ គឺ មិមានជាប់ពាក់ព័ន្ធ ជាមួយនិងអជ្ញាធរទេ ពីព្រោះដីនៅក្នុងបរិវេណសាលារៀន គឺជាសិទ្ធរបស់សាលា។

លោក ជូ គឹមសួ អតីតនាយកសាលាបឋមសិក្សាកំពង់ក្របៅ ដែលចូលនិវត្តន៏ប្រាប់ថា លោកបើក ផ្លូវនេះគឺដើម្បីជាប្រយោជន៏ ដល់ប្រជាពលរដ្ឋ ដឹកកសិផលមិនមែនសម្រាប់តែរូបគាត់ប្រើប្រាស់ផ្ទាល់ខ្លួននោះទេ ហើយលោកមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវ ចំណែកអាជ្ញាធរឆ្លើយថា មិនដឹងយ៉ាងម៉េច បើលោកមានលិខិត សុំបើកផ្លូវនេះតាំងពីប្រធានភូមិកំពង់ក្របៅ និងចៅសង្កាត់កំពង់ក្របៅទៀតផង នោះ។

ជុំវិញបញ្ហានេះដែរ លោក ជូ វុនធី ប្រធានមន្ទីរអប់រំខេត្ត មានប្រសាសន៏ថា រឿងដីនៅក្នុងបរិវេណសាលាបឋមសិក្សា កំពង់ក្របៅនេះ គឺវាកើតឡើងតាំងពីលោក មិនទាន់ឡើងជាប្រធានមន្ទីរអប់រំ មកម៉្លេះ។ លោកមិនចង់និយាយ នោះទេ ពីព្រោះវាវែងឆ្ងាយណាស់  បើតាមការពិតគឺខាងមន្ទីរជាអ្នកសើររើពីបញ្ហាខាងលើនេះ!តែរហូតមក ដល់ឥឡូវខាងមន្ទីររៀបចំ ដែនដីគេចេញប័ណ្ឌកម្មសិទ្ធឲ្យហើយ រូបលោកក៏ទាល់តម្រឹះដែរ។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណងខេត្តប្រាប់ថា រឿងចេញ ប័ណ្ណកម្មសិទ្ធ គឺចេញតាំងពីលោក ឌិត ធន ប្រធានមន្ទីរមុនមកម៉្លេះ លោកក៏ទើបតែឡើងកាន់តំណែងថ្មីដែរ ហើយក៏បានចាត់ ឲ្យមន្ត្រីភូមិបាលក្រុងចុះ ទៅពិនិត្យមើលប្រាប់ថា មានដីស្រែប្រជាពលរដ្ឋ នៅខាងក្រោយសាលា ទើបបានជាគេសុំបើក ផ្លូវនេះ!តែងពីជំនាន់ លោកប្រធានមុន។

ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ថា លោក ជូ គឹមសួ អាងតែខ្លួនឯងកាលណោះ នៅជានាយកសាលា បឋមសិក្សាកំពង់ក្របៅ បានរួមគំនិតគ្នា ជាមួយអាជ្ញាធរ ការិយាល័យរៀបចំដែនដីក្រុង និងខេត្ត ឃុបឃិតគ្នា ជាចង្កោមលេបត្របាក់ យកដីសាលាទាំងខាងមុខទាំងក្រោយ ដោយគ្មានការអៀនខ្មាស់ នៅលើដីបម្រុង បើកផ្លូវនោះគឺមានដើមក្ងោកធំៗ ចំនួន៣ដើម សម្រាប់សិស្សានុសិស្សជ្រក និងលេងកំសាន្ត ហើយការបើផ្លូវនេះ គឺបើកចូលទៅកាន់ដីរបស់លោក ជូ គឹមសួ តែម្តង ពួកគាត់បានសំណូមពរដល់ អភិបាលខេត្តនិងក្រសួងរៀបចំ ដែនដីមេត្តាជួយមានវិធានការ ចំពោះមន្ត្រីថ្នាក់ក្រោម របស់លោកផងកុំចេះតែបានលាភសាក្ការៈបន្តិចបន្តួចនោះឃុបឃិតគ្នាលេប ត្របាក់យកដីសាលារៀន មកធ្វើជាកម្មសិទ្ធ របស់បុគ្គល់ខ្លួនដោយគ្មានការអៀនខ្មាស់ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សមានការក្តៅក្រហាយ៕

ដីសាលា​ ​​​​​​​​​​​​​​​បឋមសិក្សា កំពង់ក្របៅ ត្រូវលោកជូរ គឹមសួ ឃុបឃិតជាមួយ អាជ្ញាធរ រំលោភធ្វើកម្មសិទ្ធិ

ដីសាលា​ ​​​​​​​​​​​​​​​បឋមសិក្សា កំពង់ក្របៅ ត្រូវលោកជូរ គឹមសួ ឃុបឃិតជាមួយ អាជ្ញាធរ រំលោភធ្វើកម្មសិទ្ធិ

ដីសាលា​ ​​​​​​​​​​​​​​​បឋមសិក្សា កំពង់ក្របៅ ត្រូវលោកជូរ គឹមសួ ឃុបឃិតជាមួយ អាជ្ញាធរ រំលោភធ្វើកម្មសិទ្ធិ

ដីសាលា​ ​​​​​​​​​​​​​​​បឋមសិក្សា កំពង់ក្របៅ ត្រូវលោកជូរ គឹមសួ ឃុបឃិតជាមួយ អាជ្ញាធរ រំលោភធ្វើកម្មសិទ្ធិ