មីឆា​សាច់គោ

សួរស្តី​ប្រិយមិត្តទាំងអស់គ្នា ថ្ងៃនេះ មង្គលការ មាន​អាហារដ៏ឆ្ងាញ់​មួយមុខ​ទៀត​ហើយ​មក​បង្ហាញ​ជូន គឺ មីឆា​សាច់គោ ។ ដូច្នេះកុំឲ្យខាតពេល​យូរ សូមមើល​ការណែនាំ​ដូចខាងក្រោម៖
 
មីឆា​សាច់គោ
+ គ្រឿងផ្សំ
- សាច់គោ ៣០០ក្រាមហាន់ស្តើងៗ
- មីសសៃមូល ២៥០ក្រាម
- ខ្ញី, ខ្ទឹមស ២ស្លាបព្រាបាយ(ចិញ្ច្រាំ)
- ស្លឹកខ្ទឹម ២ដើមហាន់
- ការ៉ុត ចិតចំណិតវែង, ផ្សិត ចិតចំណិត, សណ្តែកគួរ កាត់ ២ថ្នាំងដៃ ១មុខបន្តិច
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាបាយ
- ទឹកខ្មេះ កន្លះស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ម្សៅមី ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ
១. មុន​ដំ​​បូង​យក​សាច់​គោ​មក​​ប្រឡាក់​​ជា​មួយ​​ទឹក​ស៊ីអ៊ីវ ១ស្លាបព្រាបាយ និងម្សៅ​មី​ ១ស្លាបព្រាកាហ្វេ​ឲ្យ​បាន​សព្វ។
២. យក​ទឹក​ កន្លះ​កូន​ចាន​មក​លាយ​ជា​មួយ ទឹកស៊ីអ៊ីវ, ប្រេងល្ង, ទឹកខ្មេះ, ស្ករស និងម្សៅមី​​ កូរ​ចូល​គ្នា​ឲ្យ​សព្វ។
៣.​ ដាក់​ប្រេងឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ញី​ចូល​ឆា​​ប្រហែល​ ១នាទី ចាំ​ដាក់​សាច់​គោ​ចូលឆា​ ២-៣នា​ទី​ទៀត​ដួស​ទុក​សិន​។
៤. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ម្តង​ទៀត​រួច​បំពងខ្ទឹម​ស​​ឲ្យ​ឈ្ងុយ ទើបដាក់​ការ៉ុត សណ្តែកគួរ​ និង​ផ្សិតឆា​ឲ្យ​បន្លែរាង​ស្រពាប់​ដាក់​គ្រឿង​ផ្សំ​​នៅក្នុង​កូន​ចាន​ចូល។
៥. ទុក​ប្រហែល​ ២-៣នាទី​ដាក់​មី ​ឆា​ចូល​​គ្នា​បន្តិច​សិន​ចាំដាក់​សាច់​គោ​ដែល​ឆា​ម្តងរួច​ហើយ​ ​ឆា​ចូល​គ្នា​ទាំង​អស់​រួច​ដាក់​ស្លឹក​ខ្ទឹម​ចុងក្រោយ​ជាការ​ស្រេច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មីឆា​សាច់គោ