ប្រពន្ធ​ចាក់​សម្លាប់​ប្តី​នៅ​ជិត​មន្ទីរ​ពេទ្យ​បង្អែក​ក្នុង​ក្រុង​សែន​មនោរម្យ

សេចក្តី​រាយការណ៍​បាន​​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ កញ្ញា មាន​ករណី​ឃាត​កម្ម​ប្រពន្ធ​ចាក់​សម្លាប់​ប្តី​នៅ​ជិត​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោរម្យ​ បណ្តាល​ឱ្យ​បុរស​ជា​ប្តី​ស្លាប់​ក្នុង​ថ្លុក​ឈាម៕