CR7 នៅ​តែ​ខ្លាំង​នៅ Champions League ស៊ុត​បាន​២​គ្រាប់​យប់​មិញ​តាម​ស្មើ​កំណត់ត្រា Raul

Cristiano Ronaldo ស៊ុត​បាន​២​គ្រាប់​​ជួយ​ស្ដេច​ស Real Madrid ឈ្នះ​ក្រុម​ស៊ុយអែត Malmo ដល់​ក្នុង​ដី ២-០ នៅ​ក្នុង UEFA Champions League យប់​​មិញ​នេះ ​ហើយ​ល្មម​ឲ្យ​ Real Madrid ឈរ​លើ​កំពូល​តារាង Group A បណ្ដោះ​អាសន្ន​មាន​៦​ពិន្ទុ​ក្នុង​ដៃ។

CR7 នៅ​តែ​ខ្លាំង​នៅ Champions League ស៊ុត​បាន​២​គ្រាប់​យប់​មិញ​តាម​ស្មើ​កំណត់ត្រា Raul

២​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​វ័យ​៣០​ឆ្នាំ​រូប​នេះ ធ្វើ​បាន​នៅ​នាទី​ទី​២៨ បន្ទាប់​ពី Isco បាន​បោះ​បាល់​កាត់តាម​ប្រលោះ​ជើង​ខ្សែ​ការពារ​ Malmo ​ឲ្យ​យ៉ាង​ស្អាត ខណៈ​ដែល​១​គ្រាប់​ទៀត សម្រេច​បាន​នៅ​ចុង​ម៉ោង​គឺ​នាទី​ទី​៩០ តែ​ម្ដង។ ២​គ្រាប់​នេះ ក៏​មាន​ន័យ​ថា Ronaldo បាន​បង្កើត​កំណត់ត្រា​ស៊ុត​ច្រើន​បំផុត​ស្មើ​នឹង​អតីត​ខ្សែ​ប្រយុទ្ធ Raul របស់​ Real Madrid ដែល​មាន ៣២៣​គ្រាប់។

CR7 នៅ​តែ​ខ្លាំង​នៅ Champions League ស៊ុត​បាន​២​គ្រាប់​យប់​មិញ​តាម​ស្មើ​កំណត់ត្រា Raul

អ្វី​គួរ​ឲ្យ​កត់​សម្គាល់​គឺ Ronaldo ទើប​តែ​បង្ហាញ​ខ្លួន​បាន ៥០០​ដង​ក្នុង​ការ​ប្រកួត ខណៈ​ដែល Raul បង្ហាញ​ខ្លួន​ដល់​ទៅ ៧៤១​ដង​ឯណោះ។ ដូច្នេះ Ronaldo នឹង​បង្កើត​កំណត់​ត្រា​ថ្មី​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​នេះ។

ក្នុង​ Group A យប់​មិញ​នេះ ក្រុម​អ្នក​មាន​បារាំង PSG ក៏​បាន​យក​ឈ្នះ​ក្រុម​អ៊ុយក្រែន Shakhtar Don ៣-០ ផង​ដែរ ហើយ​មាន ៦ ពិន្ទុ​ស្មើ Real Madrid តែ​ចាញ់​គ្រាប់​បាល់​ចំណេញ៕

CR7 នៅ​តែ​ខ្លាំង​នៅ Champions League ស៊ុត​បាន​២​គ្រាប់​យប់​មិញ​តាម​ស្មើ​កំណត់ត្រា Raul

CR7 នៅ​តែ​ខ្លាំង​នៅ Champions League ស៊ុត​បាន​២​គ្រាប់​យប់​មិញ​តាម​ស្មើ​កំណត់ត្រា Raul

CR7 នៅ​តែ​ខ្លាំង​នៅ Champions League ស៊ុត​បាន​២​គ្រាប់​យប់​មិញ​តាម​ស្មើ​កំណត់ត្រា Raul

CR7 នៅ​តែ​ខ្លាំង​នៅ Champions League ស៊ុត​បាន​២​គ្រាប់​យប់​មិញ​តាម​ស្មើ​កំណត់ត្រា Raul

ដោយ៖ សុផាត
ប្រភព និង​រូបភាព៖ BBC, Goal