គជប អនុម័ត​លើ​សេចក្តីព្រាង សេចក្តីសម្រេច​ស្តីពី​គោលការណ៍​នៃ​ការធ្វើសមាហរណកម្ម​ម​ន្ត្រី​គជ​ប

ភ្នំពេញ: ​គជប បានប្រកាសថា កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ គជប​បាន​បើក​អង្គប្រជុំ​មួយ ក្រោម​អធិបតីភាព​របស់លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី គោលការណ៍​នៃ​ការធ្វើសមាហរណកម្ម​ម​ន្ត្រី កំពុង​បម្រើ​ការងារ​នៅ​អគ្គលេខាធិការដ្ឋាន គជប និង​នៅ​លេខាធិការដ្ឋាន​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត ( លធ​.​ខ​ប ) ទៅក្នុង​ក្របខណ្ឌ​អ្នករាជការ​នៃ​គជប​។​

​សេចក្តីប្រកាស នៅ​ថ្ងៃទី​៣០​កញ្ញា បង្ហាញថា ក្រោយពី​បាន​ពិភាក្សា អង្គ​ប្រជុំបាន​ឯកភាព​ជាគោលការណ៍​លើ​សេចក្តីព្រាង​នេះ និង​កែសម្រួល​ខ្លឹមសារ​ខ្លះៗ​។ សេចក្តី​ព្រាង​ខាងលើ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែកលើ​អនុក្រឹត្យ លេខ​៨៨ អនុ​ក្រ ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០០១ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ផ្សេងៗ​។ សេចក្តីព្រាង​នេះ មាន ៥ ជំពូក ២២ ប្រការ និង​ឧបសម្ព័ន្ធ​ចំនួន ២៕​

គជប អនុម័ត​លើ​សេចក្តីព្រាង សេចក្តីសម្រេច​ស្តីពី​គោលការណ៍​នៃ​ការធ្វើសមាហរណកម្ម​ម​ន្ត្រី​គជ​ប