ក្រសួង​ការងារ​ប្រកាស​ឲ្យកម្មករ​ឈប់​សម្រាក៤ថ្ងៃ​ សម្រាប់ឱកាស​បុណ្យភ្ជុំបិណ្ឌ​

កម្មករ​ កម្មការិនី ​ត្រូវ​បាន​អនុញ្ញាត​ឲ្យឈប់​សម្រាក​រយ:​ពេល​៤ថ្ងៃចាប់​ពីថ្ងៃ​ទី១១ ​ដល់១៤​ខែតុលា ​ឆ្នាំ២០១៥​ ដើម្បី​ចូល​រួមនៅ​ក្នុងឱកាស​នៃពិធី​បុណ្យភ្ជុំ​បិណ្ឌ​ប្រពៃណីជាតិខ្មែរ​។ នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវ:​ចុះថ្ងៃទី​២៩ខែ​កញ្ញា ​ឆ្នាំ២០១៥។ ​
ក្រសួង​ការងារ​ប្រកាស​ឲ្យកម្មករ​ឈប់​សម្រាក៤ថ្ងៃ​ សម្រាប់ឱកាស​បុណ្យភ្ជុំបិណ្ឌ​
សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវ ​ចុះថ្ងៃទី​២៩ខែកញ្ញា​ ឆ្នាំ២០១៥ចុះ​ហត្ថលេខា ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវ ​ឯកឧត្តម ​អ៊ិត សំ ​ហេង ​បានបង្ហាញ​ឲ្យដឹងថា ​សហគ្រាស ​គ្រឹះស្ថាន ​រោងចក្រ​ដែល​ស្ថិត​ក្នុងដែន​អនុវត្តនៃច្បាប់​ស្តីពី​ការងារ ​និងយោង​ទៅតាម​ច្បាប់​ស្តីពី​ការងារ​និងប្រកាស​របស់​ក្រសួង ​លេខ​ ២៤៨ ក ប ​ចុះថ្ងៃទី​២២ ខែតុលា​ឆ្នាំ២០១៤​ ស្តីពីការ​ឈប់​បុណ្យ​ដែល​ត្រូវមាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៥និង​ដើម្បី​បង្ក​លក្ខណ:​ងាយ​ស្រួល​ដល់កម្មករ​ និងនិយោជិក​ទាំង​អស់នោះ។​
ក្រសួង​ការងារ​ប្រកាស​ឲ្យកម្មករ​ឈប់​សម្រាក៤ថ្ងៃ​ សម្រាប់ឱកាស​បុណ្យភ្ជុំបិណ្ឌ​
ក្រសួង​ការងារ​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវ ​ក៏បាន​ស្នើរ​ទៅដល់​ម្ចាស់ ​សហគ្រាស​ គ្រឹះស្ថាន​រោងចក្រ​ទាំងអស់​ត្រូវ​ អនុញ្ញាត​ឲ្យកម្មករ ​និយោជិក ​បានឈប់​សម្រាក ​រយ:ពេល៤​ថ្ងៃចាប់​ពីថ្ងៃទី​១១ដល់​១៤ខែតុលា​ឆ្នាំ២០១៥​ ដើម្បី ​ចូលរួម​នៅក្នុង​ឱកាស​នៃពិធី​បុណ្យភ្ជុំ​បិណ្ឌ​ដែល​ជាពិធី​បុណ្យ​ប្រពៃ​ណីជាតិខ្មែរ។​
សេចក្តី​ជូនដំណឹង​ដដែល​បន្តថា​ម្ចាស់​សហគ្រាស​ និងរោងចក្រ​ទាំងអស់​ត្រូវ​សម្រួល​ដល់ការ​បើកប្រាក់​ ឈ្នួល​ជូនដល់​កម្មករ​ និងនិយោជិក​ទាំងអស់​ឲ្យបាន​មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ​ ប្រសិន​បើមិន​មានលទ្ឋភាព​ក្នុងការ​បើកប្រាក់​ ឈ្នួល​ជូនដល់​កម្មករ​ និងនិយោជិក​ទាំងអស់ ​ទេនោះក៏​ត្រូវផ្តល់​ជូនកម្មករ ​និងនិយោជិក​ទាំងអស់​នោះ​ត្រឹម៥០%​ផងដែរ។​
ក្រសួង​ការងារ​សង្ឃឹម​យ៉ាងមុត​មាំថា ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​និងរោងចក្រ​ទាំងអស់​អនុវត្ត​ឲ្យបានត្រឹម​ត្រូវទៅតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ ប្រកប​ដោយការ​ទទួល​ខុសត្រូវ ​និងមាន​ប្រសិទ្ឋ​ភាព​ខ្ពស់៕​

អត្ថបទ វ៉ាន វណ្ណរ៉ា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​