៦នាក់​ស្លាប់​ និង១២​នាក់របួស​ធ្ងន់-​ស្រាល​ ក្នុងករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ថ្ងៃ​ទី៣០​ ខែកញ្ញា ឆ្នាំ២០១៥​

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាម​របាយការណ៍​សណ្តាប់​ធ្នាប់​ចរាចរណ៍​ របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​បានបញ្ជាក់​ឱ្យដឹងថា ​នៅថ្ងៃទី​៣០ ខែកញ្ញា ​ឆ្នាំ២០១៥​ម្សិលមិញ​នេះ​ មានគ្រោះ​ថ្នាក់ចរាចរណ៍​ នៅទូទាំង​ប្រទេស​ចំនួន១១​លើក ​យប់៧លើក​, បណ្តាល​ឲ្យមនុស្ស​ស្លាប់៦នាក់​ (ស្រីម្នាក់)​ អ្នករបួស​ធ្ងន់៤នាក់​ (ស្រីម្នាក់)​ និងរបួស​ស្រាល​៨នាក់​ (ស្រី២នាក់)។​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​ ១១លើក​នេះ ​បានបង្ក​ឲ្យខូចខាត​យានយន្ត​សរុបចំនួន ​១៧គ្រឿង ​ក្នុងនោះ​មាន​ម៉ូតូចំនួន​៨គ្រឿង​, រថយន្ត​ធុនតូច ​៧គ្រឿង​,រថយន្ត​ធុនធំ​ ២គ្រឿង ​និងថ្មើរ​ជើង​២នាក់។​
៦នាក់​ស្លាប់​ និង១២​នាក់របួស​ធ្ងន់-​ស្រាល​ ក្នុងករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ថ្ងៃ​ទី៣០​ ខែកញ្ញា ឆ្នាំ២០១៥​

មូល​ហេតុ​ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​រួមមាន ​ល្មើស​ល្បឿន​៤លើក, ​មិនគោរព​សិទ្ធ១លើក,​ មិនប្រកាន់​ស្តាំ១លើក,​ប្រជែងគ្រោះ​ថ្នាក់៤លើក ​ក្នុងនោះ​អ្នកមិន​ពាក់មួក​ពេលគ្រោះ​ថ្នាក់មាន​១០នាក់​ (យប់៩នាក់)​ ។រថយន្ត​ពិន័យ​សរុប​ចំនួន​ ៨៧០គ្រឿង ​(រថយន្តធំ​២៧៧គ្រឿង)​ ស្មើនឹង​៨៨៨ករណី, ​ល្មើស​ក្រដាស​ស្នាមមាន​៥៥២ ​គ្រឿង​ ស្មើនឹង​៥៥២ករណី, ចំពោះ​ករណី​ល្មើស​បច្ចេក​ទេស​៣១៨ ​គ្រឿង​ស្មើនឹង​៣៣៦ករណី​ ដោយ​ឡែកម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ​១,៥៨៧គ្រឿង​ ។​
ដោយ ៖ ធឿប វុទ្ធី
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ