រវាង Chrome, Firefox និង Microsoft Edge តើ​អ្នក​នឹង​ជ្រើស​យក​មួយណា?

សព្វថ្ងៃ Browser Chrome និង Firefox ត្រូវបានគេ ប្រើប្រាស់ជាច្រើន មិនថា ប្រិយមិត្ត ឬ ក្រុមការងារ ខេមបូ ឡើយ ប៉ុន្តែ សម្រាប់ Internet Explorer មិនសូវមាន គេប្រើប្រាស់ ប៉ុន្មានទេ ដោយសារ តែវាដើរមិនទាន់ សម័យដូច Chrome និង Firefox។ ប៉ុន្តែក្រោយពេល ដែល Microsoft បានបញ្ចេញ Windows 10 មកវាភ្ជាប់ ជាមួយនឹង Browser ថ្មីមាន ឈ្មោះថា Microsoft Edge ឃើញថា ចាប់ផ្តើម ទទួលបានការគាំទ្រ ឡើងវិញ បន្តិចម្តងៗ។

រវាង Chrome, Firefox និង Microsoft Edge តើ​អ្នក​នឹង​ជ្រើស​យក​មួយណា?

មុននឹងឈានទៅ ដល់ការស្រង់មតិ ពីប្រិយមិត្ត យើងខ្ញុំសូមរៀប រាប់ពីលក្ខណៈ សម្បត្តិតាមការ យល់ឃើញ របស់យើងខ្ញុំ ជាមុនសិន។ សម្រាប់ខ្ញុំផ្ទាល់ គិតថា Chrome វាមានមុខងារ មិនសូវ ជាច្រើន ប៉ុន្មានទេ ដោយសារ តែវា ប្រើប្រាស់ Service Google ច្រើនដូច្នេះហើយ វាប្រហែល ជាដើរយឺត បន្តិចហើយ សម្រាប់ កុំព្យូទ័រទាបៗ នៅពេល ដែលបើក កម្មវិធី Chrome បណ្តើរ និង បើកកម្មវិធី ផ្សេងៗបណ្តើរ។ វាធ្វើអោយ ស៊ីរ៉េម នៃកុំព្យូទ័រ យើងច្រើន បន្តិចហើយ បើទោះ បីជា វាមានមុខងារ មិនសូវ ច្រើនដូច Firefox ក៏ពិតមែន។ ប៉ុន្តែមុខងារ របស់វា នីមួយៗ គឺសាក សមបំផុត សម្រាប់ប្រិយមិត្ត ដែលចូលចិត្ត Research ព្រោះវាមាន Account Google សម្រាប់ Save Bookmark ហើយ Extensions របស់វាក៏មាន ច្រើនទៀត។

រវាង Chrome, Firefox និង Microsoft Edge តើ​អ្នក​នឹង​ជ្រើស​យក​មួយណា?

ក្រឡេកមកមើល Firefox វិញម្តង វាមាន មុខងារ ច្រើនជាង Chrome ហើយវា មិនសូវ ជាស៊ីរ៉េម ប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំ មិនចូលចិត្ត ប្រើវា ដោយសារតែ ពេលដែល ខ្ញុំប្រើប្រាស់ ក្នុងការ ចុចលើ Tab នីមួយៗដើរយឺត និង ទាក់ៗ ចំពោះមុខមាត់ របស់វា ក៏មិនសូវ ជាស្អាត ប៉ុន្មានដែរ។ តែវា សាកសម សម្រាប់អ្នក ដែល លេងហ្គេម បណ្តើរ និង ប្រើប្រាស់ កម្មវិធីធំៗ ផ្សេងៗ ព្រោះអី Firefox មិនបណ្តាល អោយប៉ះពាល់ ដល់ដំណើរការ កម្មវិធីផ្សេងៗ ឡើយ។ ចំនុចរបស់ Firefox ដែលខ្ញុំពេញចិត្ត វាមាន មុខងារច្រើន ដូចជា Add-ons មុខងារសម្រាប់ Developer និង មុខងារ ជាច្រើនទៀត ដែលយើង ស្មានមិនដល់ ហើយភាគច្រើន ពពួក Hacker ចូលចិត្ត ប្រើប្រាស់ Firefox ព្រោះវាមាន Add-ons ទាក់ទងនឹង វិធីសាស្រ្ត Hack ច្រើនដែរ។

រវាង Chrome, Firefox និង Microsoft Edge តើ​អ្នក​នឹង​ជ្រើស​យក​មួយណា?

ចំពោះ Internet Explorer វិញ នាពេលបច្ចុប្បន្ននេះ Microsoft បានសម្រេច ចិត្តបោះបង់ ចោលតែម្តង ដោយបង្កើត កម្មវិធីថ្មី ស្រឡាង មានឈ្មោះថា Microsoft Edge ឃើញថា ទទួលបាន ការគាំទ្រ ច្រើនព្រោះវាដើរ លឿនខ្លាំង មែនទែន ជាង Browser ដទៃទៀត។ ប៉ុន្តែវា​ មិនទាន់អាច ប្រកួតជាមួយ Chrome និង Firefox បានឡើយ ក៏ព្រោះតែវា មិនទាន់ មានមុខងារ ច្រើន ដូច Chrome និង Firefox។ ជាចុងក្រោយ ចំពោះប្រិយមិត្ត ផ្ទាល់តើ រវាង Firefox, Chrome និង Microsoft Edge តើអ្នក នឹងជ្រើសយក មួយណា?

  • ដោយ: Meng
  • 7:52 AM, 01 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ