វិធី​សាស្រ្ត 5 យ៉ាង​អាច​ជួយ​អោយ​ស្មាត​ហ្វូន​របស់​អ្នក​ដំណើរ​កាន់​តែ​លឿន ហើយ​ប្រើ​ប្រាស់​បាន​យូរ !!

យើងទាំងអស់គ្នា តែងតែ គិតថា ត្រឹម​កម្លាំង​ម៉ាស៊ីន​តែ​មួយ​មុខ​នោះ គឺ​អាច​ជួយ​ទប់​ទល់ អាច​អោយ​ស្មាត​ហ្វូន ដំណើរ​ការ​បានលឿន និង​អាច​ប្រើប្រាស់ បាន​យូរ​អង្វែងហើយ តែកុំភ្លេចថា ប្រសិនបើ លោកអ្នក ប្រើប្រាស់ខ្ជះខ្ជាយ ខុសក្បួនខ្នាត នាំអោយគ្មានសណ្តាប់ធ្នាប់ ឬ តម្លើងកម្មវិធី ច្រើននាំអោយ រញ៉េរញ៉ៃ​នោះ វាក៏មិនធ្វើអោយ ទូរស័ព្ទរបស់លោកអ្នក ដំណើរការលឿននោះឡើយ។

វិធី​សាស្រ្ត 5 យ៉ាង​អាច​ជួយ​អោយ​ស្មាត​ហ្វូន​របស់​អ្នក​ដំណើរ​កាន់​តែ​លឿន ហើយ​ប្រើ​ប្រាស់​បាន​យូរ !!

ចំពោះបញ្ហាទាំងនេះដែរ ភាគច្រើន គឺកើតឡើង ទៅលើស្មាតហ្វូន Android ប៉ុណ្ណោះ ព្រោះថា ប្រព័ន្ធ​ប្រតិបត្តិការ មួយនេះ ឆាប់ស៊ីទំហំរ៉េម និងថ្មខ្លាំង ដែលនេះ ជាមូលហេតុចំបងមួយ នាំអោយ ទូរស័ព្ទ​ឆាប់​ដំណើរការយឺត។ យ៉ាងណាមិញ ទាក់ទងនឹង បញ្ហាទាំងនេះ ក៏មានដំណោះស្រាយ ផងដែរ ដែលលោក​អ្នក អាចជ្រាបបាន ជាមួយនឹង ការរៀបរាប់ នៅខាងក្រោមនេះ៖

  1. ឧស្សាហ៍តម្លើងទៅកាន់កំណែអាប់ដេតថ្មី

វិធី​សាស្រ្ត 5 យ៉ាង​អាច​ជួយ​អោយ​ស្មាត​ហ្វូន​របស់​អ្នក​ដំណើរ​កាន់​តែ​លឿន ហើយ​ប្រើ​ប្រាស់​បាន​យូរ !!

ព្រោះអី ក្នុងកំណែអាប់ដេត របស់ក្រុមហ៊ុននី​មួយៗ សុទ្ធតែបាន បញ្ចេញនូវវិធីជួសជុល (Fix) នូវចន្លោះ​ប្រហោង ផ្សេងៗដែល ធ្វើអោយមាន បញ្ហានៅក្នុង ទូរស័ព្ទរបស់លោកអ្នក។ ដូចនេះ បើសិនជាអាច គួរ​តែ ឧស្សាហ៍អាប់ដេត វាទៅ ដោយចូលទៅកាន់ Settings > About Phone > Software Update។

  1. លុប ឬបិទកម្មវិធីដែលអត់បានការចោល

វិធី​សាស្រ្ត 5 យ៉ាង​អាច​ជួយ​អោយ​ស្មាត​ហ្វូន​របស់​អ្នក​ដំណើរ​កាន់​តែ​លឿន ហើយ​ប្រើ​ប្រាស់​បាន​យូរ !!

ការតម្លើងកម្មវិធីច្រើន នឹងធ្វើអោយស្មាតហ្វូន របស់លោកអ្នក ដំណើរការយឺត ព្រោះអី រាល់កម្មវិធី ដែល​បាន តម្លើងនោះ គឺវានឹង ដំណើរការនៅលើ Background រហូត ហេតុដូច្នេះហើយ បើសិនជា មានកម្មវិធី ណា​មួយអត់បានការ ឬមិនសូវប្រើប្រាស់នោះ គួរតែលុបវា ចោលទៅ ដើម្បីជួយសន្សំសំចៃថ្ម ទូរស័ព្ទ របស់​លោកអ្នក។

  1. កុំប្រើប្រាស់ Widget

វិធី​សាស្រ្ត 5 យ៉ាង​អាច​ជួយ​អោយ​ស្មាត​ហ្វូន​របស់​អ្នក​ដំណើរ​កាន់​តែ​លឿន ហើយ​ប្រើ​ប្រាស់​បាន​យូរ !!

Widget គឺជាផ្ទាំងនៃ​ កម្មវិធី ឬក៏ shortcut របស់កម្មវិធី ណាមួយ ដែលមានដូចជា អាកាសធាតុ ជា​ដើម​។ ហើយចំពោះ Widget ដែលដំណើរការ នៅលើ Homescreen របស់លោកអ្នកនោះ ក៏អាចធ្វើអោយ ទូរស័ព្ទលោកអ្នក ដំណើរការយឺតផងដែរ ដូចនេះ បើសិនជា មិនចាំបាច់ទេនោះ គួរតែសម្អាតវាទៅ ដោយ​គ្រាន់តែ ចុចលើវាអោយជាប់ ហើយអូសចូលក្នុង ធុងសំរាមជាការស្រេច។

  1. ប្រើប្រាស់មុខងារសន្សំសំចៃថ្ម

វិធី​សាស្រ្ត 5 យ៉ាង​អាច​ជួយ​អោយ​ស្មាត​ហ្វូន​របស់​អ្នក​ដំណើរ​កាន់​តែ​លឿន ហើយ​ប្រើ​ប្រាស់​បាន​យូរ !!

ការប្រើប្រាស់មុខងារ Power Saving Modes នេះក៏ជាផ្នែកមួយ ជួយអោយស្មាតហ្វូន របស់លោកអ្នក ដំណើរការលឿនផងដែរ ព្រោះអី វាជួយបិទនូវកម្មវិធី មួយចំនួនចោល ដើម្បីសន្សំសំចៃថ្ម។

  1. លុបសម្អាតជាមួយនឹងមុខងារ Factory Reset

វិធី​សាស្រ្ត 5 យ៉ាង​អាច​ជួយ​អោយ​ស្មាត​ហ្វូន​របស់​អ្នក​ដំណើរ​កាន់​តែ​លឿន ហើយ​ប្រើ​ប្រាស់​បាន​យូរ !!

មុខងារ Factory Reset មានតួនាទី សម្រាប់លុបសម្អាតទូរស័ព្ទ និយាយអោយស្រួលស្តាប់ជាងនេះ វា​ដូច​ទៅនឹង ការ Setup ទូរស័ព្ទថ្មីអញ្ចឹង។ ហើយពេលមួយ ដែលបន្ទាប់ពីបាន​សម្អាតទូរស័ព្ទ របស់លោក អ្នក​ រួចរាល់ហើយនោះ លោកអ្នក នឹងទទួលបានទូរស័ព្ទ ដែលមានកម្មវិធី ដូចកាលទើបនឹង ទិញថ្មី តែ​ម្តង។ ចំពោះរបៀប ក្នុងការកំណត់ Factory Reset នោះ សូមចូលទៅកាន់ Settings > Backup and Reset > Set up new ជាការស្រេច។

ជាចុងក្រោយនេះ​ខេមបូសង្ឃឹមថា​ចំណុចដែលបាន រៀបរាប់ជូន​ទាំង៥ខាងលើនេះ នឹងអាចជួយ​សម្រួល ក៏ដូចជា​ជួយអោយស្មាតហ្វូន​របស់លោកអ្នក កាន់តែដំណើរការរលូន និងលឿន​ជាងមុនផងដែរ។ សម្រាប់​ពត៌មាន ចំណេះដឹង ដែលមានប្រយោជន៍ និង ផ្សេងៗទៀតនោះ យើងនឹង ធ្វើការផ្សាយជូន នៅ​ពេល​ក្រោយៗទៀត ដូច្នេះហើយ សូមរង់ចាំ តាមដាន ទាំងអស់គ្នាណា!! សូមអរគុណ!!

  • ដោយ: Mai
  • 8:41 AM, 01 October
  • ប្រភព: reenbot
  • Tag: ចំណេះដឹងទូទៅ