​រុស្ស៊ី​ចាប់ផ្តើម​បើក​ការវាយប្រហារ​តាម​អាកាស​ដំបូង​ក្នុងប្រទេស​ស៊ី​រី​

​រុស្ស៊ី​៖​កងកម្លាំង​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​តាម​អាកាស​លើកដំបូង​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​លើ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម (ISIS) ដោយ​វាយប្រហារ​លើ​គោលដៅ​នៅ​ជិត​ទីក្រុង Homs​។ នេះ​បើ​យោងតាម​ព័ត៌មាន CNN ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​។​

​នាយក​បុគ្គលិក​វិមាន Kremlin លោក Sergey Ivanov បាន​បញ្ជាក់ថា ការវាយប្រហារ​នេះ​បាន​ធ្វើឡើង​បន្ទាប់​សភា​ជាន់ខ្ពស់​រុស្ស៊ី​បានផ្តល់​សិទ្ធិ​ឲ្យ​លោក Vladimir Putin ក្នុងការ​ប្រើប្រាស់​កងក​ម្លាំ​ង​ទ័ពអាកាស​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​សំឡេងគាំទ្រ​១៦២​សំឡេង​។ 

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​មួយ​របស់​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad ដោយ​សុំ​ជំនួយ​យោធា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS ដែល​កំពុង​លុកលុយ​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី​៕

​រុស្ស៊ី​ចាប់ផ្តើម​បើក​ការវាយប្រហារ​តាម​អាកាស​ដំបូង​ក្នុងប្រទេស​ស៊ី​រី​