មូលហេតុ​ធំៗដែលធ្វើឲ្យ​មនុស្សស្រីរត់ចោល​​អ្នក

តើអ្នក​ធ្លាប់ឆ្ងល់​ទេថា ហេតុអ្វីបាន​ជាមនុស្សស្រី​តែងតែ​បោះបង់ចោលគូស្នេហ៍របស់ខ្លួន? បុរសៗ​​ភាគច្រើនត្រូវ​បាន​មនុស្សស្រី​បោះបង់ចោល​ដោយ​សារបញ្ហា​ទំនុកចិត្ត និង​ក្បត់​​ស្នេហា។ ខាងក្រោមនេះ​ជាហេតុផល​មួយចំនួន​ដែលធ្វើឲ្យមនុស្ស​ស្រីបោះបង់​ចោល​គូស្នេហ៍របស់ខ្លួន៖
 
មូលហេតុ​ធំៗដែលធ្វើឲ្យ​មនុស្សស្រីរត់ចោល​​អ្នក
អ្នក​ជាបុរមិនស្មោះ
គ្មានស្រី​ណាដែល​ចង់រស់​នៅជាមួយ​នឹងបុរស​ដែលក្បត់​ចិត្តនាង​ឡើយ។ បុរស​ដែលធ្លាប់ក្បត់​គូស្នេហ៏​ពីមុន លើក​ក្រោយគាត់​អាចរកហេតុផល​ផ្សេង​ដើម្បី​ផិតក្បត់អ្នក​ម្តងទៀត។ នេះហើយ​ជាហេតុ​ផល​មួយដែលស្រីៗមិន​ចង់រស់នៅ​ជាមួយ ព្រោះពួកគេត្រូវការមនុស្សដែលមាន​ចិត្តស្មោះ។
ចូលចិត្ត​ស៊ី​ខ្សែលើ
គ្មាន​មនុស្សស្រី​ណា​ដែលចង់ផ្ញើ​ជីវិតជាមួយ​នឹងមនុស្ស​ប្រុសដែល​តែងតែ​បញ្ជា​នាងឲ្យ​ធ្វើនេះធ្វើនោះ​ឡើយ​គ្រប់​រឿង ហើយ​ស៊ី​ខ្សែលើសូម្បីតែ​គូស្នេហ៍​របស់ខ្លួនឡើយ។
មាន​លក្ខខណ្ឌច្រើន
ហេតុផល​ចម្បងមួយ​ដែលមនុស្សស្រីបោះបង់ចោលគូស្នេហ៍របស់ខ្លួន ដោយសារតែអ្នក​ជាបុរសម្នាក់ដែលមាន​លក្ខខណ្ឌ​ច្រើនពេក។ ត្រូវចងចាំ​ក្នុងចិត្ត​ថា ប្រសិនបើ​អ្នក​ស្រឡាញ់​មនុស្សស្រី​ណា​ម្នាក់ អ្នក​មិនឲ្យនាងរស់​នៅក្រោមការកំណត់របស់​អ្នក​បាន​ឡើយ។
រស់នៅពឹងពាក់តែ​លើគេ
ប្រសិនបើអ្នក​ជាប្រភេទបុរស​ដែលចូលចិត្ត​ពឹងពាក់​លើគេ វាជាពេលវេលា​ដែល​អ្នកត្រូវ​បញ្ឈប់ ហើយ​រស់នៅ​ក្នុង​ភាពឯករាជ្យ។ មនុស្សស្រី​ស្រឡាញ់​បុរស​ដែល​មានភាព​ឯករាជ្យ​លើខ្លួន​ឯង និង​ជាបុរសដែល​គ្មានអ្នក​ណាម្នាក់​អាច​ជំនួស​បាន។
មានធ្វេសប្រហែស
បុរសដែល​ចូលចិត្តធ្វើអ្វី​មួយធ្វេសប្រហែស​មិនមែន​ជាបុរសក្នុង​ក្តីសុបិន្តរបស់​មនុស្សស្រី​ឡើយ។ គ្មាន​មនុស្សស្រី​ណាចង់​ស្រឡាញ់​ និង​ព្រួយបារម្ភ​ពីបុរស​ដែល​គិតតែ​ពីរឿងខ្លួន​ឯង​នោះ​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុ​ធំៗដែលធ្វើឲ្យ​មនុស្សស្រីរត់ចោល​​អ្នក