ចូល​កាច់​.​ក​ម៉ូតូ​មិន​បាន​សម្រេច​ ដក​កាំភ្លើង​ភ្ជង់​​ ម្ចាស់​ហើយ​រត់គេច​ខ្លួន​បាត់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចេញ​មក​ប្រតាយប្រតប់​ជាមួយ​ចោរ​កាច់​.​ក​ម៉ូតូ​ ២​នាក់​រហូត​ដល់​ ជនសង្ស័យ​ជា​ចោរ​កាច់​.​ក​ម៉ូតូ​ ម្នាក់​ដក​កាំភ្លើង​ភ្ជង់ តែ​មិន​បាន​បាញ់​ទេ ហើយ​ឡើង​ម៉ូតូ​ ខ្លួនឯង​ជិះ​រត់គេច​ ខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ​ កើតឡើង​ កាលពី​វេលា​ម៉ោង​ ៧​យប់ ថ្ងៃ​ទី​៣០ កញ្ញា ២០១៥ នៅ​ចំណុច​មុខ​ ផ្ទះ​ជួល​មួយ​ កន្លែង​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ុំ សុ​ម៉ា​និ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ ភូមិ​ពន្លៃ ឃុំ​បា​ប៉ោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ចំណែក​ម៉ូតូ​ ដែល​ចោរ​កាច់​.​ក​វិះ​ យក​ទៅ​ បាត់​នោះ​ម៉ាក ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-8648 ។

ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ជនសង្ស័យ​ ២​នាក់​ជិះ​ម៉ូតូ​ ១​គ្រឿង​មិន​ ចាំ​ម៉ាក បាន​ចូល​មក​កាច់​.​ក​ម៉ូតូ​របស់​ខ្លួន​ ដែល​ទុក​នៅ​ មុខ​ផ្ទះ​ជួល ខណៈ​ពេល​កំពុង​កាច់​.​ក​ នោះ​ជន​រង​គ្រោះ​ ឮ​សូរ​ក្រឹក​ៗ​ក៏​ ចេញ​មក​ឃើញ​ ជនសង្ស័យ​ កំពុង​កាច់​.​ក​ម៉ូតូ​របស់​ ខ្លួន​ក៏​ស្ទុះ​ទៅ​ ប្រតាយប្រតប់​ជាមួយ​ ចោរ​ទាំង​២​នាក់ ហើយ​ជនសង្ស័យ​ម្នាក់​បាន​ ស្រែក​ប្រាប់​ថា ម៉េច​មិន​ដក​កាំ ភ្លើង​ទៅ ពេល​ជនសង្ស័យ​ម្នាក់​ ដែល​កំពុង​ ប្រតាយប្រតប់​ជាមួយ​ខ្លួន​ក៏​ដក​កាំភ្លើង​ ភ្ជង់​ក្បាល​ខ្លួន​ តែ​មិន​បាន​ បាញ់​ទេ ប្រ​ហែល​ជា​មក​ ពី​​នៅ​ក្បែរ​នោះ​មាន​មនុស្ស​ ម្នាក់​ច្រើន​ហើយ​មើល​ទៅ បន្ទាប់​មក​ជន សង្ស័យ​ទាំង​២​នាក់​ ក៏​​រត់​ឡើង​ជិះ​ម៉ូតូ​ របស់​ខ្លួន​គេច ខ្លួន​បាត់​ស្រមោល​ តែ​ម្តង ៕
ចូល​កាច់​.​ក​ម៉ូតូ​មិន​បាន​សម្រេច​ ដក​កាំភ្លើង​ភ្ជង់​​ ម្ចាស់​ហើយ​រត់គេច​ខ្លួន​បាត់

ចូល​កាច់​.​ក​ម៉ូតូ​មិន​បាន​សម្រេច​ ដក​កាំភ្លើង​ភ្ជង់​​ ម្ចាស់​ហើយ​រត់គេច​ខ្លួន​បាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត