បុរាណ​វិទូ​បើក​គម្រប​មឈូស​អាយុ​ជាង​១០០០​ឆ្នាំ​ ឃើញ​គ្រោង​ឆ្អឹង​មនុស្ស​​នៅ​​ល្អ​ឥត​ខ្ចោះ​


បុរាណ​វិទូ​បើក​គម្រប​មឈូស​អាយុ​ជាង​១០០០​ឆ្នាំ​ ឃើញ​គ្រោង​ឆ្អឹង​មនុស្ស​​នៅ​​ល្អ​ឥត​ខ្ចោះ​

ក្រុម​បុរាណ​វិទូ​ដាណឺម៉ាក​ បាន​ធ្វើការ​បើក​គម្រប​មឈូស​​ និង​រក​ឃើញ​គ្រោង​ឆ្អឹង​មនុស្ស​អាយុកាល​ជាង​មួយ​សហស្សវត្ស​ នៅ​​ល្អ​ឥត​ខ្ចោះ។ មឈូស​ថ្ម​នេះ​ត្រូវ​បាន​គេ​បើក​​កាល​ពី​ថ្ងៃ​ទី​១៦​ កញ្ញា​កន្លង​ទៅ​ ដែល​បាន​កប់​ក្រោម​វិហារគ្រិស្ត​ St. Alban​  ក្នុង​ទីក្រុង​ Odense​ ប្រទេស​ដាណឺម៉ាក។

 

បុរាណ​វិទូ​បើក​គម្រប​មឈូស​អាយុ​ជាង​១០០០​ឆ្នាំ​ ឃើញ​គ្រោង​ឆ្អឹង​មនុស្ស​​នៅ​​ល្អ​ឥត​ខ្ចោះ​

 

ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​​បង្ហោះ​ គេ​ឃើញ​បុរាណ​វិទូ​ពីរ​នាក់​កំពុង​លើក​បន្ទះ​​គម្រប​មឈូស​ថ្ម​ដ៏​ធំ​មួយ​ចេញ​ពីលើ​គ្រោង​ឆ្អឹង។ ឆ្អឹង​ជើង​ និង​ត្រគាក​ គេ​បាន​ឃើញ​ច្បាស់​ល្អ។ ចំណែក​ផ្នែក​ខ្លួន​ខាង​លើ​ គ្រប​ដណ្ដប់​ដោយ​ដី​បិទ​ជិត​ ខណៈ​បុរស​ទាំង​ពីរ​ឈរ​បែរ​ខ្នង​សម្លឹង​យ៉ាង​ស្ញប់ស្ញែង​មើល​របក​គំហើញ​ដ៏​អស្ចារ្យ​នេះ។

 

​​​គ្រោង​ឆ្អឹង​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្រោយពី​មាន​គម្រោង​​ចាប់ផ្ដើម​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ត្រូវ​រត់​កាត់​ទីនេះ​នា​ពេល​ខាង​មុខ។

 

​យោង​ទៅ​តាម​គេហទំព័រ​ The History Blog​ សរសេរ​ថា​ វា​ទំនង​ជា​ឆ្អឹង​របស់​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ប្រមាណ​ជាង​៣០​ឆ្នាំ​  និង​​មាន​កម្ពស់​ ១,៨៧ម៉ែត្រ។

 

 

មក​​ទល់​ពេល​នេះ​ មឈូស​ និង​គ្រោង​ឆ្អឹង​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​សាកលវិទ្យាល័យ​ដាណឺម៉ាក​Sounthern Denmark​ ហើយ​ ដើម្បី​ធ្វើការ​សិក្សា​ស៊ើបអង្កេត​បន្ថែម​ទៀត៕

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ mirror
​​​