នៅព្រឹកនេះ​អាកាស​ធាតុ​នៅ​​តំបន់​មាត់សមុទ្រ​​​នៃ​ខេត្តទាំង​៣​ផ្ទៃ​មេឃ​​ស្រឡះ​ល្អ

​ខេត្ត​ព្រះសីហនុ+​កែប+កំពត ៖ ​​តាម​សេចក្តី​​រាយការណ៍​​ពី​​​អ្នក​ឆ្លើយ​ឆ្លង​​​ព័ត៌មាន​​ប្រចាំ​ខេត្ត​ទាំង​៣​ បាន​​ឱ្យ​ដឹង​ថា ​​​នៅ​ព្រឹកនេះ​អាកាស​ធាតុ​ទូទាំង​ខេត្ត​ទាំង​៣ ​ក៏​ដូច​ជា​នៅ​​តំបន់​មាត់​សមុទ្រ ​ផ្ទៃមេឃមិន​សូវ​មាន​ពពក​គ្រប់​ដណ្តប់​នោះទេ ​​​​​​គឹ​អាស​​ធាតុ​ស្រឡះ​ល្អ និង​មាន​កម្តៅ​​ផង​ដែរ ។

ប្រភព​ព័ត៌​មាន​​ បាន​បន្ត​​ថា ​​ថ្ងៃ​នេះ​ជា​ពិធី​​បុណ្យ​កាន់​បិណ្ឌ​វេនទី​៤ ​​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ គិត​ត្រឹម​ម៉ោង​​៨និង​៤០នាទី​ព្រឹក​​ថ្ងៃទី​១​ តុលា នេះ ផ្ទៃ​មេឃ​​​នៅ​តំបន់​មាត់​សមុទ្រ​​​​នៃ​​ខេត្ត​ទាំង​៣ ​​អាកាស​ធាតុ​​គ្មាន​ពពក និង​ស្រឡះ​ល្អណាស់ ៕

  • នៅព្រឹកនេះ​អាកាស​ធាតុ​នៅ​​តំបន់​មាត់សមុទ្រ​​​នៃ​ខេត្តទាំង​៣​ផ្ទៃ​មេឃ​​ស្រឡះ​ល្អ已关闭评论
  • 294 views
  • Hide Sidebar
    A+
Publish on:2015/10/01  Category:ក្នុងស្រុក