ពាណិជ្ជកម្ម​អេឡិចត្រូូនិក​និង​ទូរគមនាគមន៍ ជំនាញ​ថ្មី​ពីរ​បណ្តុះ​ត្រូវ​ទីផ្សារ​ការងារ


ពាណិជ្ជកម្ម​អេឡិចត្រូូនិក​និង​ទូរគមនាគមន៍ ជំនាញ​ថ្មី​ពីរ​បណ្តុះ​ត្រូវ​ទីផ្សារ​ការងារ

ដោយ​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​​ព័ត៌មាន​វិទ្យា​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ការ​អភិវឌ្ឍន៍​ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ហៅ​កាត់ NIPTICT បាន​ដាក់​បញ្ចូល​ជំនាញ​បច្ចេកវិទ្យា​ថ្មី​ចំនួន​ពីរ ដែល​សិស្ស​និស្សិត​អាច​ជ្រើសរើស​សិក្សា​។ ជំនាញ​ថ្មី​ទាំង​ពីរ​នេះ​មាន​ “ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ភស្តុភារ (E-commerce & Logistics)” និង​ “ទូរគមនាគមន៍ និង​បណ្ដាញ​កុំព្យូទ័រ (Telecoms & Networking)” ដែល​​ជំនាញ​ទាំង​ពីរ​នេះពុំ​ទាន់​​មាន​​​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​វិទ្យាស្ថាន​ឬ​សាកលវិទ្យាល័យ​​បច្ចេកវិទ្យា​ល្បី​ៗ​ណាមួយ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។

 

ពាណិជ្ជកម្ម​អេឡិចត្រូូនិក​និង​ទូរគមនាគមន៍ ជំនាញ​ថ្មី​ពីរ​បណ្តុះ​ត្រូវ​ទីផ្សារ​ការងារ

លោក សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT  

 

ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តី​ពី​ការ​រៀបចំ​កម្មវិធី​សិក្សា​បរិញ្ញាបត្រ វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​ក្រសួង​ប្រៃសណីយ៍​​ លោក សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បាន​ឲ្យ​ដឹង​​ថា ជំនាញ​ E-commerce & Logistics និង Telecoms & Networking ជា​ជំនាញ​ថ្មីមិន​ទាន់​មាន​សាលា​​​ក្នុង​ស្រុក​ណា​​បើក​បណ្តុះបណ្តាល​ដល់​និស្សិត​នៅ​ឡើយ​ទេ។

 

លោក​ថា ជំនាញ​ទាំង​ពីរ​នេះ​ថ្មី​និង​ប្លែក​​កំពុង​មាន​សក្តានុពល​និង​​តម្រូវការ​​ទីផ្សារ​​ការងារ​ខ្ពស់​។

 

ពាណិជ្ជកម្ម​អេឡិចត្រូូនិក​និង​ទូរគមនាគមន៍ ជំនាញ​ថ្មី​ពីរ​បណ្តុះ​ត្រូវ​ទីផ្សារ​ការងារ

 

ពាណិជ្ជកម្ម​អេឡិចត្រូូនិក​និង​ទូរគមនាគមន៍ ជំនាញ​ថ្មី​ពីរ​បណ្តុះ​ត្រូវ​ទីផ្សារ​ការងារ

 

សេវាកម្ម​ពាណិជ្ជកម្ម​អនឡាញ​​កំពុង​រីក​ដូច​ផ្សិត​ដូចជា ការ​បង្កើត​វិបសាយ​លក់​ទំនិញ​អនឡាញ​ជា​ដើម។ ការ​បង្កើត​ជំនាញ​ E-commerce & Logistics នឹង​អាច​បំពេញ​កង្វះ​ខាត​​និង​អាច​ឆ្លើយតប​តាម​តម្រូវ​ការ​ទីផ្សារ​ទាំង​អស់នេះ។

 

លោក សេង សុភាព​​បន្ត​ថា និស្សិត​ដែល​រៀន​ចប់​ជំនាញ E-commerce & Logistics ពួក​គេ​អាច​​​ក្លាយ​ជា​ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ឬ​ក្លាយ​ជា​អ្នក​បង្កើត​វិបសាយ​លក់​ទំនិញ​អនឡាញ​ធំៗ ស្រដៀង​គ្នា​នឹង Amazon និង E-bay។ លើស​ពី​នេះ​និស្សិត​ទាំង​អស់​ដែល​រៀន​ជំនាញ​នេះ​ នឹង​យល់​ដឹង​ច្បាស់​ពី​របៀប​ក្នុង​ការ​​គ្រប់គ្រង​ក៏​ដូចជា​ធ្វើ​អាជីវកម្ម​អនឡាញ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ធំៗ​​ក្នុង​ស្រុក​ផ្សេង​ទៀត​បាន​ដោយ​ជោគជ័យ។

 

ចំណែក​ឯ Telecoms & Networking ជា​ជំនាញ​ថ្មី​មួយ​ទៀត​ដែលវិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​បើ​ក​បណ្តុះបណ្តាល​​​ដល់​និស្សិត​សិក្សា​។ និស្សិត​ដែល​សិក្សា​ជំនាញ​នេះ​នឹង​យល់​ច្បាស់​ពី​ដំណើរការ​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​យ៉ាង​ទូលំទូលាយ​ អាច​គ្រប់គ្រង System មាន​ជំនាញ​ត​បណ្ដាញ Fiber Optics និង​ធ្វើ​យ៉ាង​ណា​ឱ្យ​បណ្ដាញ Netwok  និង​អ៊ីនធឺណិត​​ទាំង​អស់​ ដំណើរ​ការ​បាន​រលូន​និង​មាន​សុវត្ថិភាព​ខ្ពស់៕

 

អាន៖ NIPTICT បន្ថែម​ការ​សិក្សា​តាម​ប្រព័ន្ធ​ E-Learning ​បង្កើន​​ប្រសិទ្ធិភាព​និស្សិត​សិក្សា​ជំនាញ​​បច្ចេកវិទ្យា

 

អត្ថបទ៖ ប៉ែត ផាន់និត