វិធី​លាងសម្អាត​សួត​ប្រើពេល​ត្រឹមតែ ៣​ថ្ងៃប៉ុ​ណ្ណោះ

ដោយសារតែ​ភាព​រវល់ធ្វើឲ្យ​យើង​គ្រប់គ្នាគ្មាន​ពេលវេលាគ្រប់គ្រាន់ ដើម្បី​ធ្វើការបន្សាប​ជាតិពុល​ចេញពីក្នុងសួតនោះទេ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​តែ​ងាក​រក​ប្រើវិធីសាស្ត្រមួយ ដែល​អាចលាងសម្អាត​សួត​របស់អ្នក ដោយ​ប្រើពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។
សព្វថ្ងៃនេះបញ្ហា​សួត គឺជារឿងមួយ​ធម្មតា​ទៅហើយ ទោះបី​មាន​មនុស្សជាច្រើន​មិនជក់បារី តែពួកគេ​នៅតែអាច​ជួបប្រទះ​នឹងបញ្ហា​សួត​បានដែរ។ ប៉ុន្តែប្រសិនបើ​អ្នកបាន​ជក់បារី​ចំនួន​ច្រើន នោះ​វា​នឹង​ធ្វើឲ្យសុខភាព​សួត​របស់អ្នក​មានបញ្ហា​កាន់តែធ្ងន់ធ្ងរ​មួយ​កម្រិតទៀត។
មិនថា​អ្នកជាអ្នក​ជក់បារី ឬមិនជក់ទេ វិធីសាស្រ្តនេះ​គឺដ៏មានប្រសិទ្ធិភាពខ្ពស់​ក្នុងការលាងសម្អាត​ជាតិពុល​ចេញពីសួត​របស់អ្នក ធ្វើឲ្យ​សួត​មានសុខភាពល្អ​ក្នុងរយៈពេល​ខ្លីបំផុត។
របៀបប្រើ​វាក្នុង​រយៈពេល​តែ ៣ ថ្ងៃប៉ុណ្ណោះ
១. បញ្ឈប់ការប្រើប្រាស់​ទឹកដោះគោ​ពីរថ្ងៃមុន មុនពេល​​អ្នកចាប់​ផ្ដើម​ព្យាបាល។
២. នៅ​យប់មុនពេលព្យាបាលដំបូង អ្នកត្រូវ​ទទួលទាន​តែរុក្ខជាតិ​មួយពែង​មុនពេល​ចូលគេង។ ការផឹកនេះ​នឹងជួយ​ឲ្យពោះវៀន​របស់អ្នក​បាន​បញ្ចេញជាតិពុល ដែល​មានសារៈ​សំខាន់​ដល់​សួតក្នុង​អំឡុង​ពេលចាប់​ដំណើរការធ្វើ​ការបន្សាប​ជាតិពុល​នៅក្នុង​រាងកាយ។
សេចក្ដីណែនាំ​​ពីដំណើរការ
១. ច្របាច់​ក្រូចឆ្មាពីរផ្លែយកទឹក លាយ​ជាមួយនឹង​ទឹកធម្មតា ៣០០ មីលីលីត្រ ហើយ​ផឹកមុនពេល​ទទួលទាន​អាហារ​ពេលព្រឹក។
២. ផឹកទឹកក្រូច ឬទឹកម្នាស់​មួយកែវ​ដែល​មានចំណុះ ៣០០ មីលីលីត្រ។ ទឹកផ្លែឈើ​ធម្មជាតិ​ទាំង​នេះ​មានផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដែល​មាន​សារៈ​សំខាន់​សម្រាប់​សុខភាព​សួត។
៣. នៅចន្លោះ​អាហារ​ពេលព្រឹក និង​អាហារថ្ងៃត្រង់ ត្រូវផឹក​ទឹកការ៉ុត ១ កែវ ដែល​មានចំណុះ ៣០០ មីលីលីត្រ។ ព្រោះ​វាជួយក្នុងការ​បង្កើនកម្រិត​ អាល់កាឡាំង នៅក្នុងឈាម។
៤. ក្នុង​អំឡុង​ពេលអាហារ​ថ្ងៃត្រង់ ត្រូវផឹកទឹកដែលសម្បូ​ជាតិប៉ូតាស្យូម ៤០០ មីលីលីត្រ។ ប៉ូតាស្យូម​គឺជាធាតុផ្សំសំខាន់​មួយសម្រាប់​លាងសម្អាត​សួត។
 
មើលរូបមន្ដខាងក្រោម៖
អ្នកត្រូវប្រើប្រ​ដាប់កៀប​ផ្លែឈើ​យកទឹក, លាយ​ដើមស្ពៃ ៣៥០ ក្រាម, ម្ទេស​បៃតង ៣៥០ ក្រាម, បន្លែ​សន្លឹក (watercress) ២០០ ក្រាម និង​ត្រសក់ ៣៥០ ក្រាម។ អ្នកគួរតែទទួល​បាន​ទឹកផ្លែឈើ​បន្លែ​ដែល​មានបរិមាណ​ប្រហែល ៤០០ ក្រាម។
៥.  ជាចុង​ក្រោយ មុនពេល​ចូលគេង​អ្នកត្រូវផឹកទឹកផ្លែហ្គ្រេនបើរី (cranberry) ៤០០ មីលីលីត្រ។ លើសពីនេះ ទៅទៀត​ការប្រើប្រាស់​ទឹកផ្លែឈើនេះ និងធ្វើឲ្យអ្នក​គេង​លក់​បាន​ស្កប់ស្កល់។ ម្យ៉ាងវិញទៀត អ្នកគួរតែ​ងូតទឹក​ជាមួយនឹង​ទឹកក្ដៅ​ខណ្ឌៗ​ក្នុងរយៈពេល​យ៉ាងហោច​ណាស់ ២០ នាទីក្នុង​មួយថ្ងៃ ដើម្បី​ជម្រុញ​ការ​រំញោច​ការ​បន្សាប​ជាតិពុល​ក្នុងរាងកាយ​របស់អ្នក​ឲ្យកាន់តែ​មានប្រសិទ្ធិភាព។
ទោះបីជាវាហាក់​ដូចជាប្រើកម្លាំង​បន្តិចមែន តែវិធីសាស្រ្តនេះ គឺមាន​ប្រសិទ្ធិភាពខ្លាំង​ណាស់ ​ហើយអាចផ្ដល់លទ្ធផលក្នុងរយៈ​ពេលតែ ៣ ថ្ងៃប៉ុណ្ណោះ៕
ដោយ៖ Brugn
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធី​លាងសម្អាត​សួត​ប្រើពេល​ត្រឹមតែ ៣​ថ្ងៃប៉ុ​ណ្ណោះ