អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បណ្តេញ​​ ជនបរទេស ចំនួន៣៦ នាក់ ដោយរស់នៅខុសច្បាប់

ភ្នំពេញៈ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ម៉ោង០៨ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នឹងធ្វើការបណ្តេញ ចេញជនបរទេសចំនួន៣៦ នាក់ ស្រី ចំនួន ០៣នាក់ ក្នុងនោះជនជាតិ វៀតណាម ចំនួន ៣៥ នាក់ ស្រី ០១នាក់ និងជនជាតិម៉ូរ៉ុកូ ចំនួន ០១នាក់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការបណ្តេញចេញតាមច្រកទ្វារ អន្តរជាតិ បាវិត និង ជនជាតិម៉ូរ៉ុកូ ចេញតាមច្រកទ្វារអន្តរជាតិភ្នំពេញ ។

ជនបរទេសទាំងនេះ បានឃាត់ខ្លួនមកពី រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពីបទលួចស្នាក់នៅ និង ធ្វើការ ដោយខុសច្បាប់ គ្មានលិខិត ឆ្លងដែន និងហួស ទិដ្ឋាការ៕