គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​១២​នាក់

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក យប់​៧​លើក​,បណ្តាលអោយ​មនុស្ស​ស្លាប់​៦​នាក់​(​ស្រី​ម្នាក់​) របួសធ្ងន់​៤​នាក់​(​ស្រី​ម្នាក់​) និង​របួសស្រាល​៨​នាក់​(​ស្រី​២​នាក់​)​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ​បង្ក​ឲ្យ​ខូចខាត​យាន​សរុប​ចំនួន​១៧ ក្នុងនោះ​មាន​ម៉ូតូ ចំនួន​៨​គ្រឿង​,​រថយន្ត​ធុន​តូច​៧​គ្រឿង​,​រថយន្ត​ធុន​ធំ​២​គ្រឿង​និង​ថ្មើរជើង​២​នាក់​។​របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៤​លើក​,​មិន​គោរព​សិទ្ធ​១​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​គ្រោះថ្នាក់​៤​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១០​នាក់​(​យប់​៩​នាក់​)​។​

​ជាមួយគ្នា​នោះដែរ​ម្សិលមិញ​នគរបាល​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​៨៧០​គ្រឿង (​រថយន្ត​ធំ​២៧៧​គ្រឿង​) ស្មើ​និង​៨៨៨​ករណី ល្មើស​ក្រដាស​ស្នាម​មាន​៥៥២ គ្រឿង ស្មើនឹង​៥៥២​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៣១៨ គ្រឿង​ស្មើនឹង​៣៣៦​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៥៨៧​គ្រឿង ៕

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​១២​នាក់