ពិធីសូត្រមន្ត​ប្រោះព្រំ​សុំ​សេចក្តីសុខ​តាម​បណ្តា​ផ្លូវ​៤​ខ្សែ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍

រាជធានីភ្នំពេញ ៖ គណៈ​អភិបាល​ខណ្ឌពោធិ៍សែនជ័យ ​លោក​ហែម ដារិទ្ធ នាវេលាព្រឹក​ថ្ងៃទី​០១ តុលា ២០១៥ នេះ បាននិមន្តព្រះ​សង្ឃជាច្រើនអង្គ​ ក្នុងនោះ​មាន​សម្តេច​សង្ឃ ណយ ច្រឹក ​​​រៀប​ពិធី​សូត្រមន្ត​ប្រោះព្រំ​សុំ​សេចក្តី​សុខ​នៅ​តាម​បណ្តា​មហា​វិថី និងតាម​ដង​ផ្លូវ​ចំនួន៤ខ្សែ ដោយ​ក្នុង​នោះ ​​មាន​មហា​​វិថី​សហព័ន្ធរុស្ស៊ី, ផ្លូវវេងស្រេង, ផ្លូវ​ជាតិលេខ៣ និងផ្លូវជាតិលេខ០៤ផងដែរ ។

ការរៀបចំពិធី​នេះឡើង ​ព្រោះ​រយៈ​ពេល​ថ្មីៗនេះ គឺ​តែង​តែ​កើត​មានករណីគ្រោះ​ថ្នាក់​ចរាចរណ៍​​ជា​រៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យ​មាន​មនុស្ស​ស្លាប់​ និង​រងរបួស​​​ច្រើន​​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព