​ជនអន្តោប្រវេសន៍​ខុសច្បាប់​៤១នាក់ វៀតណាម​៤០​នាក់ និង​ម៉ូណាកូ​ម្នាក់ ត្រូវ​បាន​​បណ្តេញ​ចេញពី​កម្ពុជា​​

រាជធានី​ន​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ បាន​​​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១ ​​តុលា នេះ កម្លាំង​នគរបាល​របស់​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ធ្វើការ​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​​ចំនួន​៤១នាក់ ក្នុងនោះ​​ជនជាតិ​វៀតណាម​ចំនួន​៤០នាក់ (​ស្ត្រី​៣​នាក់​) និង​បុរស​​ជន​ជាតិម៉ូណាកូ​ម្នាក់ ដែល​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​កម្ពុជា​មិន​ស្របច្បាប់ ដែល​សមត្ថកិច្ច​បាន​ប្រមូល​ពី​​​តាម​បណ្តា​រាជ​ធានី​​ និង​ខេត្ត​មួយ​ចំនួន ។

ប្រភព​បន្ត​ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​​ចំនួន​៤១នាក់​ខាង​លើនេះ ត្រូវ​បាន​នគរបាល​របស់​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បញ្ជូន​ចេញពី​កម្ពុជា​តាម​​ច្រក​​​ផ្សេង​គ្នា ​គឺ​ជនជនជាតិ​វៀតណាម​ទាំង​​៤០នាក់​ ត្រូវ​បាន​បញ្ជូន​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាវិត និង​បុរស​ជន​ជាតិ​ម៉ូណាកូ​ ​បញ្ជូន​​ចេញ​តាម​​​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ៕

ព៌​ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព