Profile Picture លើ​ Facebook អាច​ដាក់​ជា​រូប​មាន​ចលនា​បាន​ទៀត​


Profile Picture លើ​ Facebook អាច​ដាក់​ជា​រូប​មាន​ចលនា​បាន​ទៀត​

បណ្ដាញ​សង្គម​​ Facebook ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ​នឹងអាច​​ឲ្យ​អ្នក​ប្រើ​ប្រាស់​​របស់​ខ្លួន​ដាក់​ Profile Picture ជា​រូបភាព​មាន​ចលនា​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

Profile Picture លើ​ Facebook អាច​ដាក់​ជា​រូប​មាន​ចលនា​បាន​ទៀត​

 

កញ្ញា​ Aigerim Shorman ​និង​ លោក Tony Hsieh ប្រធាន​គ្រប់​គ្រង​ផ្នែក​ផលិត​នៃ​បណ្ដាញ​សង្គម Facebook បាន​លើក​ឡើង​ថា​ ​គោល​បំណង​នៃ​ការ​បង្កើត​មុខងារ​នេះ​គឺ​ដោយ​សារ​តែ​មុខងារ​ Celebrate Pride ដែល​បណ្ដាញ​សង្គម​មួយ​នេះ​ធ្លាប់​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កន្លង​មក​គឺ​ទទួល​បាន​ការ​​​គាំទ្រ​ខ្លាំង។ Celebrate Pride គឺ​ជា​មុខងារ​សម្រាប់​ផ្លាស់​ប្ដូរ​ Filter របស់​ Profile Picture ក្នុង​ន័យ​គាំទ្រ​ការ​អនុញ្ញាត​ឲ្យ​មាន​ច្បាប់​រៀបការ​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា។

 

Profile Picture លើ​ Facebook អាច​ដាក់​ជា​រូប​មាន​ចលនា​បាន​ទៀត​

 

ការ​ប្រើ​ប្រាស់​មុខងារ​ Celebrate Pride ដែល​មាន​ចំនួន​ដល់​ទៅ​២៦​លាន​នាក់​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បាន​ដឹង​ថា​ Profile Picture មិន​មែន​ជា​រូប​ភាព​ធម្មតា​មួយ​សន្លឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បង្ហាញ​ពី​រឿង​ពិត​របស់​មនុស្ស​ម្នាក់​ និង​បង្ហាញ​ពី​ធាតុ​ពិត​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន​សម្រេច​ចិត្ត​បង្កើត​មុខងារ​ថ្មី​នេះ​ឡើង​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​បង្ហាញ​ពី​ខ្លួន​គេ​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ​ជាង​មុន។

 

Facebook ក៏​នឹង​អាច​ឲ្យ​អ្នក​កំណត់​ Profile Picture បណ្ដោះ​អាសន្ន​មួយ​ ដែល​​នឹង​ត្រលប់​ទៅ​កាន់​ Profile Picture ដើម​វិញ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ។ មុខងារ​នេះ​ឌីហ្សាញ​ឡើង​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​អបអរសាទរ​ថ្ងៃ​កំណើត​ ឬ​ថ្ងៃ​ពិសេស​អ្វី​មួយ និង​អាច​ឲ្យ​អ្នក​ដទៃ​ដឹង​ថា​ នេះ​ជា​ថ្ងៃ​កំណើត​របស់​គេ​តាម​រយៈ​ Profile Picture បណ្ដោះ​អាសន្ន​នេះ។

 

Profile Picture លើ​ Facebook អាច​ដាក់​ជា​រូប​មាន​ចលនា​បាន​ទៀត​

 

 

Facebook ក៏​បាន​កែសម្រួល​ការ​បង្ហាញ​ Profile លើ​ទូរសព្ទ​ផង​ដែរ​ គឺ Profile នឹង​ផ្លាស់​ប្ដូរ​មក​ស្ថិត នៅ​ចំណុច​កណ្ដាល​វិញ។

 

Profile Picture លើ​ Facebook អាច​ដាក់​ជា​រូប​មាន​ចលនា​បាន​ទៀត​

 

គួរ​បញ្ជាក់​ថា​ Facebook ​បាន​​​​ដាក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ iPhone មួយ​ចំនួន​តូច​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ និង​រដ្ឋ​ California ​ប្រើ​ប្រាស់​មុខងារ​ទាំង​នេះ​ដំបូង​គេ​ ហើយ​​គ្រោង​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​ក្នុង​ពេល​ក៏​ខ្លី​ខាង​មុខ៕

 

ចុច​អាន៖ iPhone 6s និង 6s Plus ជា​ទូរសព្ទ​ដែល​មាន​ល្បឿន​លឿន​​ជាង​គេ​ក្នុង​លោក?

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​​​​