Samsung សហការ​ជាមួយ សែលកាត រៀបចំ​បញ្ជរ​លក់​ផលិតផល​នៅ​ការិយាល័យ​សែលកាត ផ្ដល់​ជូន​ក្នុង​តម្លៃ​ពិសេស

Samsung សហការ​ជាមួយ សែលកាត រៀបចំ​បញ្ជរ​លក់​ផលិតផល​នៅ​ការិយាល័យ​សែលកាត ផ្ដល់​ជូន​ក្នុង​តម្លៃ​ពិសេស

Samsung ដែល​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​លំដាប់​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដើម្បី​ផ្ដល់​ទីតាំង​គោលដៅ​លក់​ថ្មី​មួយ​ទៀត​ដល់​អតិថិជន​សម្រាប់​ផលិតផល​ទូរសព្ទ​និង​ថេប្លេត Samsung ស៊េរី​ទំនើប​ថ្មីៗ​បំផុត​នៅ​ការិយាល័យ សែលកាត។

 

Samsung សហការ​ជាមួយ សែលកាត រៀបចំ​បញ្ជរ​លក់​ផលិតផល​នៅ​ការិយាល័យ​សែលកាត ផ្ដល់​ជូន​ក្នុង​តម្លៃ​ពិសេស

 

តាម​រយៈ​កិច្ចសហការ​ជា​ដៃគូ​នេះ​ក្រុមហ៊ុន Samsung នឹង​តាំង​បង្ហាញ​ផលិតផល​ទំនើប​ថ្មី​បំផុត​របស់​ខ្លូន​ដែល​មាន​យ៉ាង​តិច ៦ម៉ូដែល​រួម​ទាំង​ទូរសព្ទ​ទំនើប និង​ថេប្លេត នៅ​ការិយាល័យ សែលកាត ដោយ​ចាប់​ផ្ដើម​នៅ​ការិយាល័យ​កណ្ដាល សែលកាត នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ រាជធានី​ភ្នំពេញ ខណៈ​ដែល​នៅ​មាន​ផលិតផល​យ៉ាង​តិច១០ម៉ូដែល​ទៀត នឹង​មាន​ដាក់​លក់​តាម​រយៈ​សែល​កាត។

 

កិច្ច​ព្រមព្រៀង​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​រយៈ​ពេល​វែង​របស់ សែល​កាត ក្នុង​ការ​ផ្ដល់​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​អតិថិជន​ជាមួយ​វិស័យ​សេវាកម្ម​ទូរសព្ទ​ចល័ត។

 

យោង​តាម​ប្រសាសន៍​របស់​លោក Laszlo Barta នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន សែលកាត បាន​ឱ្យ​ដឹង​ថា៖ “អាជីវកម្ម​យើង​ផ្ដោត​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​ទំនាក់ទំនង​ទូរគមនាគមន៍ ប៉ុន្តែ​ដំណើរការ​ទាំង​ស្រុង​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង​របស់​មនុស្ស ចាប់​ផ្តើម​ពី​ឧបករណ៍​ទំនាក់ទំនង​ជាមុន។ ទស្សនវិស័យ គឺ​ការ​បង្កើត​បញ្ជរ​សែលកាត​ជា​ទីតាំង​លក់​នៅ​នឹង​កន្លែង​ផ្ទាល់​តែ​មួយ ដែល​អាច​ឱ្យ​អតិថិជន​ថ្មី​ចាស់​របស់​យើង​មក​រក​ទិញ​ឧបករណ៍​បច្ចេកវិទ្យា​តាម​តម្រូវការ​ដូចជា​ទូរសព្ទ និង​ថេប្លេត​ជាដើម ព្រមទាំង​ទទួល​បាន​គម្រោង​ពិសេស​សម្រាប់​ទូរសព្ទ​នៅ​កន្លែង​តែ​មួយ”។

 

Samsung សហការ​ជាមួយ សែលកាត រៀបចំ​បញ្ជរ​លក់​ផលិតផល​នៅ​ការិយាល័យ​សែលកាត ផ្ដល់​ជូន​ក្នុង​តម្លៃ​ពិសេស
ក្រៅ​ពី​ផលិតផល Samsung មួយ​ចំនួន​ដែល​ទាក់ទាញ​បំផុត​មាន​ដាក់​លក់​នៅ​បញ្ជរ​សែលកាត​នោះ កិច្ចសហការ​នេះ​នឹង​អាច​ឱ្យ​ក្រុមហ៊ុន Samsung និង​សែលកាត ផ្ដល់​ជូន​នូវ​តម្លៃ​ពិសេស​លើ​ផលិតផល​សំខាន់ៗ​ប្រភេទ​ម៉ូដែល​ដូចជា Galaxy S6 Edge+, Galaxy Note5, Galaxy A8, Galaxy A5, Galaxy Tab S2 and Galaxy Tab A។

 

ការ​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល Samsung ថ្មី​ក៏​មាន​ផែនការ​ដាក់​លក់​នៅ​បញ្ជរ​សែលកាត​ផង​ដែរ​ដែល​រួម​ទាំង​តម្លៃ​ដំបូង និង​រង្វាន់​ផ្ដល់​ជូន​ឥត​គិត​ថ្លៃ​មាន​តែ​សម្រាប់ Samsung ដែល​ទិញ​នៅ​បញ្ជរ​សែលកាត​ប៉ុណ្ណោះ។ ព្រឹត្តិការណ៍​សម្ពោធ​ថ្មីៗ​ទៀត និង​កម្មវិធី​ផ្ដល់​ជូន​ពិសេស​ផ្សេងៗ នឹង​មាន​នៅ​ទីនេះ។

 

បើ​តាម​ការ​លើក​ឡើង​របស់​ថ្នាក់​គ្រប់គ្រង​ជាន់​ខ្ពស់​ក្រុមហ៊ុន SUMSUNG ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា “យើង​រីករាយ​ណាស់​ក្នុង​ការ​បង្កើត​សម្ពន្ធភាព​ជាមួយ​សែលកាត។ យើង​គិត​ថា នេះ​ជា​យុទ្ធសាស្ត្រ​ឈ្នះ-ឈ្នះ​ទាំង​អស់​គ្នា។ ម្យ៉ាង​វិញ​ទៀត វា​ក៏​អាច​ឱ្យ​យើង​បង្កើន​គោលដៅ​លក់​ផលិតផល​ថ្មី​មួយ​ទៀត​ដែល​អាច​ឱ្យ​ សែលកាត​ផ្ដល់​នូវ​អត្ថប្រយោជន៍​ផ្ដល់​ជូន​ដ៏​អស្ចារ្យ​ដល់​អតិថិជន​របស់​ខ្លួន​ដែល​គ្មាន​កន្លែង​ណា​ផ្សេង​ទៀត​អាច​ផ្ដល់​ជូន​បាន​ដូច្នេះ​ឡើយ”។

 

ផលិតផល​ទូរសព្ទ​និង​ថេប្លេត Samsung ឥឡូវ​នេះ​មាន​នៅ​ការិយាល័យ​កណ្ដាល​សែលកាត ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ។ សម្រាប់​ការិយាល័យ​ផ្សេង​ទៀត​នឹង​មាន​នាំ​ផលិតផល Samsung មក​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

អតិថិជន​ដែល​អញ្ជើញ​មក​កាន់​ការិយាល័យ​កណ្ដាល​សែលកាត អាច​រីករាយ​ទទួល​បាន​ការ​លក់​ជូន​ពិសេស​ដូច​ខាង​ក្រោម ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម