ខ្លារខិនដ៏ល្ងីល្ងើ ជាប់ក្បាលក្នុងឆ្នាំងដែក អស់ ៥ម៉ោង ត្រូវអ្នកភូមិ… (មានវីដេអូ)

ឥណ្ឌា៖ វាជាហេតុការណ៍ដ៏អស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុន ក្រោយពី ក្បាលរបស់ខ្លារខិនមួយក្បាល ជាប់ក្នុងឆ្នាំងដែក នៅពេលដែលវា ព្យាយាមស្វែង រកទឹកផឹក។

តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា ខ្លារខិនដ៏គួរឲ្យអាណិតនេះ បានដើរប្រមាញ់ ស្វែងរកអាហារ នៅក្បែរភូមិ Sardul Kheda នៃរដ្ឋ Rajasthan ប្រទេសឥណ្ឌា កាលពីប៉ុន្មានថ្ងៃមុននេះ។ តែទំនងជាវាចង់ផឹកទឹក នៅក្នុងឆ្នាំងដែក ទើបធ្វើឲ្យក្បាលរបស់វា ជាប់នៅក្នុងឆ្នាំងដែក និងដកចេញមិនរួច។ ដោយឃើញ ហេតុការណ៍មួយនេះ អ្នកភូមិ ក៏នាំគ្នា ថតជាវីដេអូ និងរូបភាព ហើយទូរស័ព្ទ រកអជ្ញាធរសត្វព្រៃក្នុងតំបន់ ឲ្យជួយសង្គ្រោះ សត្វខ្លារខិននេះ។ 

យ៉ាងណាមិញ ខ្លារខិននេះ ជាប់ក្បាលនៅក្នុងឆ្នាំងដែកនេះ អស់ ៥ម៉ោង ទើបមានសេរីភាព ឡើងវិញ។ នេះបើតាមលោក  Kapil Chandrawa ជាអ្នកគ្រប់គ្រងសត្វព្រៃ ក្នុងតំបន់នេះ បានឲ្យដឹងថា ខ្លារខិននេះ មានអាយុ ប្រហែលជា ៣ឆ្នាំ នោះ ដែលជាមួយគ្នានោះ វាបានព្យាយាម គ្រវី និងប្រើគ្រប់វិធី ដើម្បីយកក្បាលរបស់ខ្លួនចេញមកវិញ តែបែរជាបរាជ័យ រហូត។ រហូតដល់ក្រុមការងារ របស់លោក បានទទួលដំណឹងនេះ រួចក៏មកដល់កន្លែង ដែលសត្វខ្លារខិននេះជាប់ក្បាល ទើបធ្វើការ លួងលោម ឲ្យសត្វខ្លារខិននេះ ទៅកន្លែងផ្សេងមួយទៀត និងឲ្យវា ស្ងប់អារម្មណ៍ ទើបពួកលោកប្រើកាំភ្លើង dart gun បាញ់វា ដើម្បីដោះឆ្នាំងដែកនោះចេញ មកវិញ ហើយពួកលោក នឹងបញ្ជូនវាទៅក្នុង ព្រៃវិញ ក្រោយពីវា ជាសះស្បើយ៕
ខ្លារខិនដ៏ល្ងីល្ងើ ជាប់ក្បាលក្នុងឆ្នាំងដែក អស់ ៥ម៉ោង ត្រូវអ្នកភូមិ... (មានវីដេអូ)

វីដេអូ៖

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត