​ភរិយា​អគ្គ​ស្នងការរង​ម្នាក់ នាំ​ថវិកា ២ ម៉ឺន​ដុល្លារ ផ្តល់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប

​សៀមរាប: កាលពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​នេះ លោកស្រី កុយ សាលី​ណា ភរិយា​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​នាំយក​ថវិកា​បន្ថែម ចំនួន​២​ម៉ឺន​ដុល្លារ និង​សារុង​ចំនួន​១​ពាន់ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​។​
​    ​
​នេះ​ជា​លើក​ទី​៥​ហើយ ដែល​ក្រុមគ្រួសារ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​បរិច្ចាគ​ថវិកា ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សំរាប់​ជួយសង្គ្រោះ ដល់​កុមារ និង​ទារក ដែល​កំពុង​សំរាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប ហើយ​បើ​គិត​ជា​ថវិកា​សរុប មាន​ចំនួន​ជាង ១០ ម៉ឺន​ដុល្លារ​។​
​    ​
​លោក​សាស្ត្រាចារ្យ​បណ្ឌិត Beat Richner ប្រធាន​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៤ បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប ក្នុង​មួយថ្ងៃ ត្រូវ​ចំណាយ​ថវិកា អស់​ប្រមាណ ១៣ ម៉ឺន​ដុល្លារ និង​មួយឆ្នាំ ត្រូវ​ចំណាយ​យ៉ាងតិច ៤៦ លាន​ដុល្លារ បើ​ពុំ​ដូច្នោះ​ទេ មិនអាច​សង្គ្រោះ​កុមារ ដែលមាន​ជម្ងឺ និង​ស្ត្រី ដែល​មក​សម្រាល​បុត្រ សម្រេចបាន​លទ្ធផល​នោះទេ​។
​    ​
​លោក Beat Richner ក៏បាន​កោតសរសើរ​ដោយស្មោះ ចំពោះ​លោកស្រី កុយ សាលី​ណា ភរិយា​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ដែលជា​និច្ចកាល គ្រួសារ​មួយ​នេះ តែងតែ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ជា​បន្តបន្ទាប់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ដែល​នេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​ការគោរព ស្រឡាញ់​ដល់​កុមារ និង​ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ឲ្យ​ពួកគេ​មានជីវិត ក៏ដូចជា ការជួយ​ដល់​សង្គម ផងដែរ​៕V/S