ក្រុមអ្នកច្បាប់ អ​.​ប​.​ព ចាប់ផ្តើម​សរសេរ សេចក្តីព្រាងច្បាប់ ស្តីពី ការការពារ​សាក្សី និង​ប្រភព​ផ្តល់ព័ត៌មាន​

ភ្នំពេញ: លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀត បាន​រាយការណ៍​ថា ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​ពាក្យ​ប្តឹង​ចំនួន​៦៣ ហើយពី​ខែតុលា ឆ្នាំ​២០១៥ នេះ​តទៅ ក្រុមអ្នកច្បាប់​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ចាប់ផ្តើម​សរសេរ សេចក្តី ព្រាងច្បាប់ ស្តីពី ការការពារ​សាក្សី និង​ប្រភព​ផ្តល់ព័ត៌មាន​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤ អាណត្តិ​ទី​២ ក្រោម​អធិបតីភាព លោក​តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ កាលពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀត ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ បាន​រាយការណ៍ ពី​សកម្មភាព​ការងារ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ រួមមាន ទទួលបាន ៦៣ ពាក្យ​ប្តឹង (​អនាមិក​២៧) ធ្វើលិខិត​ឆ្លើយតប ទៅ​ម្ចាស់​បណ្តឹង​វិញ បាន​៨២​លិខិត ធ្វើលិខិត​សុំ​ឲ្យ​ស្ថាប័ន អង្គភាព សាមីខ្លួន​ពាក់ព័ន្ធ បំភ្លឺ​៣៣​លិខិត បានទទួល​លិខិត​បំភ្លឺ​មកវិញ ពី​ស្ថាប័ន អង្គភាព សាមីខ្លួន​ពាក់ព័ន្ធ ៤០ លិខិត​។ ការងារ​ប្រកាស​ទ្រព្យសម្បតិ្ត និង​បំណុល ធ្វើតាម​របប ២ ឆ្នាំ ចំនួន​២៥​រូប ទើប​តែងតាំង​ថ្មី ចំនួន​៧១​រូប លាឈប់ និង​ចប់​អាណត្តិ ចំនួន​៣៣​រូប ចូលនិវត្តន៍ ចំនួន​៤​រូប​។ អង្គភាព​បាន​ចូលរួម​សង្កេតការណ៍ ការដេញថ្លៃ ចំនួន​៤៧​លើក ការពិគ្រោះ​ថ្លៃ ចំនួន​២០​លើក​។ អង្គភាព​បានបញ្ចប់​ការស្រាវជ្រាវ ការប្រឡង​ជ្រើសរើស ក្រឡាបញ្ជី ជា​លទ្ធផល ទោះបី​មាន​កំហុស បច្ចេកទេស​តិចតួច ជារួម អង្គភាព បាន​សង្កេតឃើញថា ការប្រឡង មាន​ភាពល្អ​ត្រឹមត្រូវ ពិតប្រាកដ​មែន​។ អង្គភាព​ក៏បាន​ជម្រាប ជូន​ម្ចាស់​ពា​ក្ប​ប្តឹង យ៉ាង​លម្អិត​នូវ​លទ្ធផល នៃ​ការស្រាវជ្រាវ​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​បន្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បង្កើត​គណៈកម្មាធិការ ត្រួតពិនិត្យ​ផ្ទៃក្នុង​មួយ ដែល​ទាក់ទង​ទៅនឹង​ដំណើរការ​អនុវត្ត ផែនការ​យុទ្ធសាស្ត្រ និង​ថវិកា​។ លោក ឱម យ៉ិនទៀង បាន​រាយការណ៍ អំពី​ដំណើរ​សំណុំរឿង​ព្រហ្មទណ្ឌ ជនជាប់ចោទ Gregg Thomas និង​គូកន និង​រាយការណ៍ ជូន​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ ជ្រាបថា ក្រុមអ្នកច្បាប់​របស់ អង្គភាព​ប្រឆាំង​អំពើ ពុករលួយ នឹង​ចាប់ផ្តើម​សរសេរ សេចក្តីព្រាងច្បាប់ ស្តីពី​ការការពារ​សាក្សី និង​ប្រភព​ផ្តល់ព័ត៌មាន ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៥ នេះ​តទៅ​។​

​ក្រុម​ប្រឹក្សាជាតិ ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​ខ្ពស់ ទៅលើ​ការខិតខំ​ប្រឹងប្រែង ដើម្បី​បន្ត​អប់រំ​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ​៕V/S