បើក​ម៉ូតូ បុក​អ្នក​ថ្មើ​ជើង​ដើរ​ឆ្លងថ្នល់ ដួល​របួសធ្ងន់ ទាំងអស់គ្នា​

​កណ្តាល: មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់ ដូចគ្នា ក្នុង​គ្រោះថ្នាក់​បង្កឡើង ដោយ​ម៉ូតូ បើក​បុក​អ្នក​ថ្មើរជើង ឆ្លងផ្លូវ​ពេញទំហឹង កាលពី​ម៉ោង​ប្រមាណ ជិត​១១​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅខាងមុខ​ហាង​ឌី​យ៉ា​ម៉​ង់ ផា​លេស ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ។​

​ជនបង្ក​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយ​កើតហេតុ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​មន្ទីរពេទ្យ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ រ៉​ន ពៅ ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ត្រូវបាន​មិត្តភក្តិ​បញ្ជូន ទៅ​ព្យាបាល នៅ​គ្លី​នី​ក​កែវ​សាន្ត​។​

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​ម៉ាក SUZUKI LET'S ពណ៌​ខ្មៅ​+​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 1S-4761 ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​វាក់​និង​ស្ត្រី​ម្នាក់​ដើរ​ឆ្លងថ្នល់ ក្នុងទិសដៅ ពី​កើត​ឆ្លងផ្លូវ​មក​លិច ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់ ទាំង​២​នាក់​តែម្តង​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​វាស់វែង និង​យក​មធ្យោបាយ​បង្ក ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ រង់ចាំ​ដោះស្រាយ​គ្នា តាមច្បាប់​៕V​/S

បើក​ម៉ូតូ បុក​អ្នក​ថ្មើ​ជើង​ដើរ​ឆ្លងថ្នល់ ដួល​របួសធ្ងន់ ទាំងអស់គ្នា​

បើក​ម៉ូតូ បុក​អ្នក​ថ្មើ​ជើង​ដើរ​ឆ្លងថ្នល់ ដួល​របួសធ្ងន់ ទាំងអស់គ្នា​