​ព្រះរាជ​បុត្រី ព្រះមហាក្សត្រ​ថៃ ព្រះរាជ​ឧបត្ថម្ភ ដល់​ក្រសួង​អប់រំ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ នៅ​កម្ពុជា​

ភ្នំពេញ: ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន ព្រះរាជ​បុត្រី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ព្រះរាជ​ឧបត្ថម្ភ ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​អប់រំ នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅលើ​ការអប់រំ និង​បណ្តុះបណ្តាល ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ ដល់​សិស្ស និង​និស្សិត​ក្រីក្រ​។​

​ពិធី​ចុះ​កិច្ចព្រមព្រៀង គម្រោង​ព្រះរាជ​ឧបត្ថម្ភ ដល់​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិស័យ​អប់រំ រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយកដ្ឋាន​រាជ​អង្គរក្ស នៃ​ព្រះរាជាណាចក្រ​ថៃ ស្ដីពី​កិច្ចសហប្រតិបត្តិការ កសាង​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់ស្ពឺ ក្រោម​អធិបតីភាព ព្រះអង្គម្ចាស់ក្សត្រិយ៍ មហា​ចក្រី សិរិ​ន​ថន និង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។​

​កិច្ចព្រមព្រៀង​នេះ មាន​គោលបំណង លើកកម្ពស់​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​អប់រំ នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅលើ​ការអប់រំ និង​បណ្តុះ បណ្តាល ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ដល់​និស្សិត ដើម្បី​សិក្សា​ចាប់ពី​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់​បរិញ្ញាបត្រ នៅក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់​ឈើទាល ខេត្តកំពង់ធំ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ​៕V​/S

​ព្រះរាជ​បុត្រី ព្រះមហាក្សត្រ​ថៃ ព្រះរាជ​ឧបត្ថម្ភ ដល់​ក្រសួង​អប់រំ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ នៅ​កម្ពុជា​

​ព្រះរាជ​បុត្រី ព្រះមហាក្សត្រ​ថៃ ព្រះរាជ​ឧបត្ថម្ភ ដល់​ក្រសួង​អប់រំ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ នៅ​កម្ពុជា​