ព្រោះតែពីងពាងមួយ​ក្បាល! បុរស​ម្នាក់​ដុត​ភ្លើង​ប្រុង​សម្លាប់​វា ធ្វើ​ឲ្យ​ឆាប​ឆេះ​ស្ថានីយ៍​លក់​ប្រេង​សាំង

មីឈីហ្គែន៖ ពិតជាគួរឲ្យហួសចិត្តមែន ខណៈដែលបុរសម្នាក់ រស់នៅរដ្ឋមីឈីហ្គែន បានបង្កគ្រោះអគ្គីភ័យដោយចៃដន្យ បណ្តាលឲ្យភ្លើងឆាបឆេះ ស្ថានីយ៍ប្រេងសាំងមួយកន្លែង យ៉ាងសន្ធោសន្ធៅ គ្រាដែលបុរសរូបនោះបាន ព្យាយាមដុតពីងពាងមួយក្បាលដែលវារកាត់រថយន្តរបស់ខ្លួន ។
សាក្សីដែលឃើញហេតុការណ៍និយាយថា សំណាងហើយដែលបុរសបង្កហេតុរងរបួសតិចតួច បន្ទាប់ពីគេកេះដែកកេះ ដុតសត្វពីងពាងនៅក្បែរកន្លែង លក់ប្រេងសាំង ប៉ុន្តែអណ្តាតភ្លើងបានឆាបឆេះស្ថានីយ៍លក់សាំង ហើយបុគ្គលិកនៅ ហាងសាំងក៏បានទូរសព្ទ ហៅក្រុមពន្លត់អគ្គីភ័យ កកាន់កន្លែងកើតហេតុភ្លាមៗដែរ ។

ជនបង្កហេតុបានសារភាពប្រាប់ប៉ូលិសថា គាត់ឃើញពីងពាងវារកាត់ ធុងសាំងរថយន្តក៏ផ្ទុះកំហឹងរួចគាត់បានកេះដែកកេះ បម្រុងដុតសត្វពីងពាងនោះ តែវាបានវារចេញទៅហើយស្រាប់តែអណ្តាតភ្លើង ក៏ឆាបឆេះស្ថានីយ៍លក់សាំងតែម្តង ចំណែករថយន្តគាត់ មិនមានបញ្ហាទេ ។

ចំពោះហេតុការណ៍នេះមិនមាននរណាម្នាក់ត្រូវចាប់ខ្លួនឡើយ រីឯស្ថានីយ៍លក់សាំងនឹងទទួលបានការធានារ៉ាប់រងសំណងពីក្រុមហ៊ុនផងដែរ ៕

ព្រោះតែពីងពាងមួយ​ក្បាល! បុរស​ម្នាក់​ដុត​ភ្លើង​ប្រុង​សម្លាប់​វា ធ្វើ​ឲ្យ​ឆាប​ឆេះ​ស្ថានីយ៍​លក់​ប្រេង​សាំង