ប្រជាជន​ទូរ​សព្ទ​ប្តឹង​ប៉ូលិស ពេល​ឃើញ​ស្វា​កំហូច​មួយ​ក្បាល ឡើង​អង្គុយ​លើ​ប្រអប់​អ៊ីម៉ែល​ទាញ​សំបុត្រ​យក​មក​ហែក​ស៊ី

រដ្ឋផ្លរីដា៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅតំបន់ Sanford ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក គឺអ្នកដំណើរជាច្រើននៅតាមផ្លូវមួយ បានប្រទះឃើញសត្វស្វាកំហូចមួយក្បាលកំពុងអង្គុយនៅពីលើប្រអប់ដាក់សំបុត្រអ៊ីម៉ែលមួយ ហើយវាក៏បានទាញយក ក្រដាសសំបុត្រនោះ មកហែកស៊ី យ៉ាងរំភើយមិនខ្វល់ពីភ្នែកមនុស្សឡើយ ។

សាក្សីដែលបានឃើញហេតុការណ៍បានទូរសព្ទទៅប៉ូលិសឲ្យមកកាន់កន្លែងកើតហេតុ ដើម្បីនាំយកស្វានោះចេញពី ទីនេះ ហើយក្រុមសមត្ថកិច្ចក៏បានមកដល់ និងព្យាយាមទាញយកសត្វស្វាចេញផងដែរ ប៉ុន្តែវាក៏ហក់ទៅអង្គុយលើរថ យន្តប៉ូលិសធ្វើព្រងើយទៅទៀត រហូតដល់ម្ចាស់វាមកដល់ក៏បាននាំយកវាត្រឡប់ទៅវិញដោយសុវត្ថិភាព ។

ក្រុមប៉ូលិសក៏បានទាញកាមេរ៉ាទូរសព្ទមកថតសកម្មភាពសត្វស្វាកំហូចយកទៅបង្ហោះ Facebook ផងដែរ ហើយមាន មនុស្សជាច្រើននាំគ្នាចូលទស្សនាហេតុការណ៍ដ៏គួរឲ្យហួសចិត្តរបស់ស្វាមួយក្បាលនេះ ៕

ប្រជាជន​ទូរ​សព្ទ​ប្តឹង​ប៉ូលិស ពេល​ឃើញ​ស្វា​កំហូច​មួយ​ក្បាល ឡើង​អង្គុយ​លើ​ប្រអប់​អ៊ីម៉ែល​ទាញ​សំបុត្រ​យក​មក​ហែក​ស៊ី