ស្ទើរតែមិនជឿ! ស្ត្រី​ម្នាក់​បាត់​ខ្លួន​៣១ឆ្នាំ​ហើយ ត្រូវ​​គេ​​ប្រ​កាស​​ថា​​ស្លាប់ ស្រាប់​តែ​លេច​មុខ​ជា​ថ្មីថា នៅ​មាន​ជីវិត​រស់

ក្រុងម៉ូនិច៖ ស្ត្រីម្នាក់រស់នៅប្រទេសអាល្លឺម៉ង់ត្រូវបាន ប៉ូលិសរកឃើញថា នាងនៅមានជីវិតរស់នៅឡើយ បន្ទាប់ពីគេ ប្រកាសថា ស្ត្រីម្នាក់នេះបានស្លាប់កាលពី៣១ឆ្នាំ មកហើយ បន្ទាប់ពីមានបុរសម្នាក់សារភាពថា បានសម្លាប់នាង ។

បន្ទាប់ពីដឹងថា ស្ត្រីរូបនេះនៅមានជីវិតរស់ហើយ នាងមិនចង់ទាក់ទងមកក្រុមគ្រួសារឡើយ ក្នុងរយៈពេលកន្លងមក ព្រមទាំងមិនប្រាប់សមត្ថកិច្ចទេថា នាងបានចាកចេញទៅឆ្ងាយ ព្រោះតែហេតុផលអ្វី ឬក៏រយៈពេលដ៏យូរឆ្នាំនេះ នាងត្រូវនរណាម្នាក់រំលោភបំពានរាងកាយ ទើបមិនចង់ជួបមុខអ្នកណា ប៉ុន្តែនាងមិនប្រាប់ពីហេតុផលឲ្យប៉ូលិស បានដឹងទេ ។

ស្ត្រីដែលបាត់ខ្លួនដ៏អាថ៌កំបាំងនេះឈ្មោះ Petra Pazsitka នៅពេលបាត់ខ្លួននោះ នាងមានអាយុ២៤ឆ្នាំ ប៉ុន្តែឥឡូវនាង មានវ័យ៥៥ឆ្នាំហើយ ក៏បានសិក្សាចេះផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រផងដែរ ។ អំឡុងពេលបាត់ខ្លួន ហើយត្រូវគេប្រកាសថាស្លាប់គឺនៅឆ្នាំ១៩៨៤ ពេលនាង Petra បានចេញពីផ្ទះទៅជួបពេទ្យធ្មេញ ហើយនាងក៏មិនឃើញត្រឡប់មកវិញទេ រហូតដល់ប៉ូលិសស៊ើបអង្កេតក៏ឃើញករណីឃាតកម្មមួយ ដោយនារីម្នាក់ត្រូវបានជនល្មើសរំលោភ និងសម្លាប់ចោល រីឯជននោះក៏សារភាពថា គេសម្លាប់នាង Petra ថែមទៀតទើបប៉ូលិសប្រកាសថា នាងស្លាប់ទៅហើយ ប៉ុន្តែតាមការពិត មិនមែនជាសាកសពនាងទេ ។

មកដល់ពេលនេះទើបនាង Petra បានលេចមុខឲ្យឃើញថា នាងនៅមានជីវិតរស់នៅឡើយទេ ហើយប៉ូលិសក៏បាន ពិនិត្យមើល អត្តសញ្ញាណនាងដែរ ពិតជាត្រឹមត្រូវមែនទើបពួកគេប្រកាសជាថ្មីថា នាង Petra នៅមានជីវិតរស់ ៕

ស្ទើរតែមិនជឿ! ស្ត្រី​ម្នាក់​បាត់​ខ្លួន​៣១ឆ្នាំ​ហើយ ត្រូវ​​គេ​​ប្រ​កាស​​ថា​​ស្លាប់ ស្រាប់​តែ​លេច​មុខ​ជា​ថ្មីថា នៅ​មាន​ជីវិត​រស់