អាហារ​ ៥​យ៉ាង​ ស្រ្ដី​ត្រូវ​ទទួល​ទាន​អំឡុង​ពេល​មាន​ផ្ទៃពោះ​

អ្នក​ដឹងទេ ​អ្នកគួរ​ពិសា​អាហារ​ល្អៗ​ដើម្បី​សុខភាព​ ព្រោះ​អ្នកកំពុង​តែ​មាន​ផ្ទៃពោះ​។ ​យើងដឹងថា​ អ្នក​ប្រាកដ​ជាធ្លាប់​លួច​ញ៉ាំ​អាហារ​ ដែល​គេហាម​ ប៉ុន្ដែ​ប្រការ​នោះមិន​ល្អឡើយ​ ព្រោះ​វាអាចប៉ះ​ពាល់​ដល់​ដំណើរ​ការលូត​លាស់ទារក​ក្នុងផ្ទៃ​ និងសុខ​ភាព​របស់​អ្នក​ជាម្ដាយ​ផ្ទាល់។​  ឥឡូ​វនេះ​ អ្នក​កំពុង​តែ​មានគភ៌ ​ ដូច្នេះ​អ្នក​ត្រូវ​ព្យាយាម​ពិចារណា​ឱ្យ​បានច្រើន ​អំពីវិធី​ ដែល​អ្នកចិញ្ចឹម​ខ្លួនឯង ​ពីព្រោះ​អាហារ​ ដែល​អ្នកទទួល​ទាន​គឺជាប្រភព​សារធាតុ​ចិញ្ចឹម​សម្រាប់​ការលូត​លាស់ទារក​ក្នុងផ្ទៃ។  ​ជាតួ​យ៉ាង ​នៅ​អំឡុង​ពេលមាន​ផ្ទៃពោះ​ អ្នកត្រូវ​បំពេញ​បន្ថែម​នូវ​ជាតិ​ប្រូតេអ៊ីន​ និងកាល់​ស្យូម​ ដើម្បី​ការលូត​លាស់ឆ្អឹង​ និង​ជាលិកា​របស់​ទារក​។ ម្យ៉ាង​ទៀត​រាងកាយ​របស់អ្នក​ត្រូវការ​ជាតិ​អាស៊ីដ ​Folic ​ដើម្បី​ការពារ​ប្រឆាំង​នឹងការ​ខូចបំពង់​សរសៃ​ប្រសាទ​របស់​ទារក​ពេល​សម្រាល​ ព្រម​ទាំង​ត្រូវ​ការជាតិ​ដែក​បន្ថែម​ ដើម្បី​ជួយ​ឱ្យកោសិកា​ឈាម​ក្រហម​បញ្ជូន​អុកស៊ីសែន​ទៅទារក។​ ខាង​ក្រោមនេះ ​អ្នកជំនាញ​បានណែនាំ ​នូវអាហារ​ល្អៗ ​ដែល​ស្រ្ដីមានផ្ទៃ​ពោះ​គួរព្យាយាម​ពិសា​ឱ្យបាន​ខ្ជាប់ខ្ជួន៖ ​
អាហារ​ ៥​យ៉ាង​ ស្រ្ដី​ត្រូវ​ទទួល​ទាន​អំឡុង​ពេល​មាន​ផ្ទៃពោះ​

សណ្ដែក​៖ ​សូម​បន្ថែម​សណ្ដែក​ខ្មៅ ​សណ្ដែកស​  សណ្ដែក​សៀង​ទៅក្នុង​របបអាហារ​របស់អ្នក។​ សូម​សាកល្បង​ដាក់​វាចូល​ក្នុងស៊ុប ​ ភ្លា​ ឬញ៉ាំ ​ឬដាក់ចូល​ទៅក្នុង​ប៉ាស្ដា។ ​ក្រៅពីផ្ដល់​ឱ្យអ្នក​នូវជាតិ​ប្រូតេអ៊ីន ​និងជាតិ​សរសៃ​ Fiber ​អាហារ​ទាំងនេះ​ក៏ជាប្រភព​ដ៏​ប្រសើរ​នៃសារ​ធាតុចិញ្ចឹម​សំខាន់ៗ ​ដូចជា​ ជាតិដែក​ អាស៊ីដ​ Folic ​កាល់​ស្យូម​ និង​ជាតិ​ស័ង្កសី។​

ត្រីសាល់​ម៉ុន៖ ​អាស៊ីដ​ខ្លាញ់ ​Omega-3 ​មានគុណ​ប្រយោជន៍​ល្អសម្រាប់​ខួរក្បាល ​និងភ្នែក​របស់ទារក ​ហើយ​ត្រី​សាម៉ុន ​គឺជាប្រភពដ៏​ប្រសើរ​នៃអាស៊ីដ​ខ្លាញ់​ប្រភេទនេះ។ ​លើស​ពីនេះ​ទៀត​ វាផ្ដល់​ឱ្យអ្នក​ និងទារ​កនូវ​ប្រូតេអ៊ីន ​និងវីតា​មីនB។​ ម្យ៉ាង​ទៀត​ ត្រីសាម៉ុន​មានផ្ទុកជាតិ​បារតទាប ​បើធៀប​ទៅនឹង​ប្រភេទ​ត្រីដ​ទៃទៀត។ ​សូម​ព្យាយាម​ពិសាវា ​ដោយយក​វាទៅអាំ​ង ស្ងោរ ​ឬដាក់​លាយ​ជាមួយ​នឹងសាឡាដ​។ ​ដើម្បី​សុវត្ថិភាព​ អ្នកអាច​ពិសាត្រី ​ដែលផ្ទុកជាតិ​បារតទាប​ត្រឹម​កម្រិត​ ៣៤០​ក្រាមក្នុងមួយ​សប្ដាហ៍​ម្ដង​ ដូចជា​ត្រីសាម៉ុន​នេះ​ជាដើម។ ​

ស៊ុត៖​ ស៊ុត​មានលក្ខណៈ​ទន់ងាយ​ស្រួលពិសា​ និង​ជាប្រភព​ដ៏ប្រសើរ​នៃជាតិ​ប្រូតេអ៊ីន ​ដែលផ្ដល់​នូវអាមីណូ​អាស៊ីដ​ដល់អ្នក​ និងទារក​ក្នុងផ្ទៃ។​ ស៊ុត​មានផ្ទុក​វីតាមីន ​និងសារធាតុ​រ៉ែ​បន្ថែម​ទៀត​រួមទាំង ​ជាតិ ​Choline​ ផងដែរ​ ដែលល្អ​ប្រសើរ​សម្រាប់​ការលូតលាស់​ខួរក្បាល​របស់ទារក។​ ប៉ុន្ដែ​ទោះ​ជាយ៉ាងណា ​ត្រូវ​ឱ្យប្រាកដថា​ អ្នកមិន​ពិសា​ស៊ុត​ចម្អិន​មិនទាន់​ឆ្អិន​ ឬ​ស៊ុតឆៅ​នោះទេ។​

ប្រភេទ​ Berry៖ ​ប្ល៊ូបឺរី ​រ៉ាស់បឺរី ​និងប្ល៊ែក​បឺរី ​គឺ​ជាអាហារ​សម្រន់​ដ៏ឆ្ងាញ់​ពិសា​ និង​មាន​ឱជារស​ពេលយក​ទៅលាយ​ជាមួយ​នឹងនំ​ Pancake ​និង​ដាក់លាយ​ជាមួយ​ធញ្ញជាតិ។​ ប្រភេទ​ផ្លែបឺរី​នេះ ​សម្បូរ​ទៅដោយវីតាមីនC ​ប៉ូតាស្យូម​ អាស៊ីដ ​Folic ​និងជាតិសរសៃ​ Fiber។​

ទឹកដោះគោ​ជូរផ្ទុក​ជាតិខ្លាញ់ទាប៖​ ​ទឹកដោះ​គោជូ​ឋរ​​មានផ្ទុកជាតិ​ខ្លាញ់ទាប​មួយពែង​មានផ្ទុក​នូវជាតិ​កាល់ស្យូម​ច្រើន​ជាងទឹក​ដោះធម្មតា ​ម្យ៉ាងទៀត​វាមាន​ផ្ទុកជាតិប្រូតេអ៊ីន​ខ្ពស់​ និងមិន​ដាក់​បន្ថែម​ជាតិ​ស្ករ​ឡើយ។​ សូម​ស្រូប​វាជាមួយ​នឹងផ្លែឈើ ​ឬនំ​ស្រួយ ​ព្រមទាំង​ធញ្ញជាតិ៕  ​

អត្ថបទ៖ ដេវីដ
Source: webmd