ឌុ​ច លីដា ប្រាប់ថា ថត​រឿង “​ប៉ុប​ពី​ទៅ​ហូលីវូដ​” ខុស​ច្រើនជាង​ត្រូវ

​នៅក្នុង​បទ​សម្ភាស​មួយ ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង​កញ្ញា ឌុ​ច លីដា បាន​ប្រាប់​ពី​ការងារ​សិល្បៈ​របស់​នាង​ថា នៅពេលនេះ នាង​កំពុងតែ​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​រឿង​មាន​ចំណងជើង​ថា “​ប៉ុប​ពី​ទៅ​ហូលីវូដ​” ហើយ​ខ្សែភាពយន្ត​មួយ​នេះ នាង​ក៏បាន គ្រង​តំណែង​តួឯក​បន្តទៀត​ដែរ គឺ​សម្តែង​ជាមួយ​តួ​ប្រុស​លោក អ៊ុន សិទ្ធា​។ ស្របគ្នា​នឹង​ការបញ្ជាក់​ប្រាប់​នេះដែរ កញ្ញា ឌុ​ច លីដា ក៏បាន​ប្រាប់​ពី​សាច់រឿង​ត្រួសៗ​ថា នៅក្នុង​ខ្សែភាពយន្ត​មួយ​នេះ នាង​ជា​តួឯក​ស្រី ដែលមាន​ច​រិ​ក​ដូច​មនុស្ស​ប្រុស ហើយ​ចូលចិត្ត​ដើរលេង​ជាមួយ​តែ​ប្រុសៗ​។

​ដោយឡែក​សេណា​រី​យូ​របស់​នាង​ភាគច្រើន​គឺ​ថត​នៅតាម​ស្រុកស្រែ​ចម្ការ​។ ម្យ៉ាងទៀត​ខ្សែភាពយន្ត​មួយ​នេះ ក៏​ចង់​អប់រំ​ដល់​មនុស្ស​កុំអោយ​រើសអើង ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ផងដែរ​។ ឌុ​ច លីដា បន្តថា ជា​លើកទីមួយ​យ​ហើយ ដែល​នាង​ត្រូវបាន​អ្នកដឹកនាំ​អោយ​សម្តែង​តួ​មាន​ច​រិ​ក​ប្រុស ដែល​វា​ជា​រឿង​លំបាក​សម្រាប់​នាង ព្រោះ​នាង​មិន​ធ្លាប់​សម្តែង​តួ​ដូច្នេះ​ឡើយ ម្លោះ​ហើយ​ពេល​ថត​គឺ​ខុស​ច្រើនជាង​ត្រូវ​។ តែ​ទោះជា​យ៉ាងណា នៅពេល​រឿងនេះ​ថត​ចប់ ចាក់​បញ្ចាំង នាង​ជឿជាក់ថា រឿងនេះ​ប្លែក នឹងមាន​អ្នក​ចូល​ទស្សនា​ច្រើន ដែល​ជួយ​ឱ្យ​ប្រជាប្រិយភាព​របស់​នាង​កាន់​ល្បី​ថែម​មួ​យ​កម្រិត​ទៀត​៕ ប្រមាញ់ តារា​