ខ្លា​​ជាប់​ក្បាល​ក្នុង​ឆ្នាំង​ជាង​​៥ម៉ោង​ គ្មាន​​អ្នក​ហ៊ាន​ចូល​ជួយ

ខ្លា​​ជាប់​ក្បាល​ក្នុង​ឆ្នាំង​ជាង​​៥ម៉ោង​ គ្មាន​​អ្នក​ហ៊ាន​ចូល​ជួយ

សត្វ​ខ្លា​រខិនមួយ​ក្បាល​បាន​ជាប់​​ក្បាល​ក្នុង​​​ឆ្នាំង​ដែក​​​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ាន​ចូល​ទៅ​ជួយ​ឡើយ។ ​

 

ខ្លា​​ជាប់​ក្បាល​ក្នុង​ឆ្នាំង​ជាង​​៥ម៉ោង​ គ្មាន​​អ្នក​ហ៊ាន​ចូល​ជួយ

តាម​​​សារព័ត៌មាន​ Indian Tribune ហេតុការណ៍​​​​ខាង​លើ​​​បាន​កើត​ឡើង​កាល​​ថ្ងៃ​ពុធ​ម្សិល​មិញ​​ក្នុង​ភូមិ​​មួយ​ឈ្មោះ ​Sardul Kheda ក្នុង​សង្កាត់ ​Rajsamand នៃ​រដ្ឋ​ Rajasthan ​ប្រទេស​ឥណ្ឌា។ ប្រជាជន​ឥណ្ឌា​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​​បាន​ឲ្យ​ដឹង​ថា ​សត្វ​ខ្លា​​រខិនមួយ​ក្បាល​នោះ​​ទំនង​ជា​បាន​មក​រក​ចំណីនិង​ទឹក ក្រោយ​ពេល​​ប្រទះ​ឃើញ​វា​ជាប់​ក្បាល​ក្នុង​ឆ្នាំង​​ដែក​បែប​នេះ​។

 

មនុស្ស​ជា​ច្រើន​បាន​ចោម​រោម​មើល ​និង​ថត​​សត្វ​ខ្លា​ដែល​​ព្យាយាម​ដក​ក្បាល​ចេញ​ពី​ឆ្នាំង​រហូត​ដល់៥ម៉ោង។ ទោះ​ជា​យ៉ាង​ណា គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ជួយ​​សត្វ​ខ្លា​នោះ​ឡើយ រហូត​ដល់​មន្ត្រី​មក​ពី​​​រដ្ឋបាល​​ព្រៃ​ឈើ​ក្នុង​តំបន់​ មក​ជួយ​ដោយ​បាញ់​ថ្នាំ​ស្ពឹក​ដាក់​​សត្វ​ខ្លា​នោះ​ ទើប​ដក​ឆ្នាំង​ចេញ​ពី​ក្បាល​​របស់​ខ្លា​នោះ​។

 

លោក​ Kapil Chandrawal មន្ត្រី​​​​​រដ្ឋបាល​​ព្រៃ​ឈើ​ក្នុង​តំបន់​ដែល​បាន​ជួយ​ខ្លា​នោះ​ បាន​ប្រាប់ Indian Tribune ថា៖ “បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​អ្នក​ភូមិ ក្រុម​ការងារ​បាន​ចុះ​ទៅ​ជួយ​វា (សត្វ​​​ខ្លា​)។ វា​​មាន​អាយុ​ប្រហែល​៣​ឆ្នាំ ហើយ​​បន្ទាប់​ពី​សង្គ្រោះ​​ហើយ​ គេ​នឹង​បញ្ជូន​​វា​ទៅ​ក្នុង​ព្រៃ​វិញ”៕

ចុចអាន៖ ក្មេង​កម្សត់​អាយុ​២​ឆ្នាំ​បន្ត​រស់​រាន​មាន​ជីវិត​ ដោយ​​​សារ​​ការ​បៅ​ទឹក​ដោះ​សុនខ

ចុចអាន៖ ពេល​ជាប់​ក្នុង​ឡាន មនុស្ស​ភាគ​ច្រើន​បែរ​ជា​ជួយ​ឆ្កែ​ជាង​ក្មេង​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ tribuneindia