​រថយន្ត​​​ពន្លះ​ម៉ូតូ​ ​​​បណ្តាល​ឱ្យ​​២​នាក់​បង​ប្អូន​រង​របួសធ្ងន់​

ខេត្តស្វាយរៀង ​៖ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​​មួយ​រវាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​និង​ម៉ូតូ​ហុងដា​វ៉េវ​បុក​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​២​នាក់​បងប្អូន​រង​របួស​​ធ្ងន់​ កាលពី​វេលា​​ម៉ោង​៦​នាទី​១០​យប់​ថ្ងៃ​ទី​៣០ ​កញ្ញា​ ២០១៥ ​នៅ​ភូមិ​បុស្ស​ ឃុំ​មេស​ថ្ង​ក ​ស្រុក​ច​ន្ទ្រា ​។​

មន្ត្រី​នគរបាល​បាន​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ព​ណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AG-២០៣៦ ​​បើកបរ​ដោយ​ឈ្មោះ​ ងិ​ន ​សុ​តារា ​ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ ​រស់​នៅ​រាជធានី​ភ្នំពេញ ​។ ​ចំណែក​​អ្នក​​រង​គ្រោះ​ជិះ​ម៉ូតូ​​មាន​គ្នា​២នាក់ ម៉ាក​ហុងដា​វ៉េវ​គ្មាន​ស្លាក​លេខ ​បើកបរ​ដោយ​ឈ្មោះ​ សុខ​ គារ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ រង​របួសធ្ងន់​ និង​ប្អូនស្រី​ រួម​ដំណើរ​ឈ្មោះ​ សុខ ស្រី​ពេ​ជ ​អាយុ​៧​ឆ្នាំ​ រង​របួស​ធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ អ្នក​ទាំង​ពី​មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង​ ឃុំរ​ការ​ខ្ពស់​ ស្រុក​ស្អាង ​ខេត្តកណ្តាល ​​​ត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​​ជី​ភូ​​ ។

​ក្រោយ​កើត​ហេតុ ​​​សមត្ថកិច្ច​​​​ចុះ​​វាស់​វែង​​ រួច​នាំ​​យករថយន្ត​​ ​និង​ម៉ូតូ​​​​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​របាល​ស្រុ​ក​ច​ន្ទ្រា​ រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​ ៕