Taylor Swift បដិសេធ​ពាក្យ​ចចាមអារ៉ាម​រឿង​គម្រោង​រៀប​ការ​ជាមួយ​មិត្ត​ប្រុស

Taylor Swift បដិសេធ​ពាក្យ​ចចាមអារ៉ាម​រឿង​គម្រោង​រៀប​ការ​ជាមួយ​មិត្ត​ប្រុស

តារា​ចម្រៀង​ប៉ុប​អាមេរិក Taylor Swift បាន​សរសេរ​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម​ Twitterរបស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ឆ្លើយ​តប​ទៅ​ពាក្យ​ចចាមអារ៉ាម​ថា​ រូប​នាង​​មាន​គម្រោង​រៀបការ​ជាមួយ​មិត្ត​ប្រុស​ Calvin Harris និង​បាន​ទិញ​ផ្ទះ​មួយ​កន្លែង​នៅ​ទីក្រុង Beverly Hills រដ្ឋ California។

 

Taylor Swift បដិសេធ​ពាក្យ​ចចាមអារ៉ាម​រឿង​គម្រោង​រៀប​ការ​ជាមួយ​មិត្ត​ប្រុស

 

នៅ​លើ​បណ្ដាញ​សង្គម Twitter ម្ចាស់​បទ “Blank Space” បាន​សរសេរ​រ៉ាយរ៉ាប់​ថា៖ “អ្វី​ដែល​​សារព័ត៌មាន​និយាយ​ពី​ខ្ញុំ​​៖ ទិញ​ផ្ទះ​មួយ​នៅ​ ទីក្រុង Beverly Hills, គម្រោង​រៀបការ​នៅ​ប្រទេស​​អង់គ្លេស។ អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ៖ ​​​​សម្ដែង​ក្នុង​​ការ​ប្រគំតន្ត្រី​នៅ​ទី​ក្រុងSt. Louis”។

 

ពាក្យ​ចចាមអារ៉ាម​លេច​ឡើង​​ពេល​​ថ្មី​ៗ​នេះ​ ក្រោយ​កាសែត​មួយ​​បាន​ចុះ​ផ្សាយ​ថា គេ​ប្រទះ​ឃើញ​មិត្ត​ប្រុស​​តារា​ស្រី​វ័យ​២៥​ឆ្នាំ​ Calvin ដើរ​ទិញ​ចិញ្ចៀន​​នៅ​ហាង​ក្នុង​ទីក្រុង Beverly Hills ហើយ​​ពួក​គេ​នឹង​ចំណាយ​២​លាន​ដុល្លារ​ដើម្បី​រៀបការ​នៅ​ប្រទេស​អង់គ្លេស។​
​ទន្ទឹម​នឹង​នេះ​ដែរ មាន​​ព័ត៌មាន​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា Taylor បាន​ចំណាយ​លុយ ២៥​លាន​ដុល្លារ​​ទិញ​ផ្ទះ​ផលិតករ​​សញ្ជាតិ​ប៉ូឡូញ​​នៅ​ក្នុង​ទី​ក្រុង Beverly Hills ថែម​ទៀត​ផង។ យ៉ាង​ណា​ក្ដី​ពេល​នេះ​ម្ចាស់​បទ “Wildest Dreams” បាន​ចេញ​មក​ច្រាន​ចោល​​រឿង​ទាំង​នេះ​​ថា វា​មិន​មែន​ជា​ការពិត​ទេ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​បែប​នេះ​ កាលពី​ខែ​មុន Taylor ក៏​​ចេញ​មក​​បដិសេធ​​ដែរ​ចំពោះ​រឿង​ដែល​ថា​ នាង​បាន​ទិញ​​ផ្ទះ​មួយ​នៅ​ប្រទេស​ Scotland​ ៕

 

Taylor Swift បដិសេធ​ពាក្យ​ចចាមអារ៉ាម​រឿង​គម្រោង​រៀប​ការ​ជាមួយ​មិត្ត​ប្រុស

 

Taylor Swift បដិសេធ​ពាក្យ​ចចាមអារ៉ាម​រឿង​គម្រោង​រៀប​ការ​ជាមួយ​មិត្ត​ប្រុស

 

 

ចុចអាន៖Taylor Swift និង Ed Sheeran ​បំបែកកំណត់​ត្រា​ Guinness ២០១៦

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ etonline​​