សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «ពត៌មាន​វិទ្យា » សិក្សា​ថ្នាក់​ឧត្ដមសិក្សា

យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា ជំនាញ​ពត៌មាន​វិទ្យា​ដូចខាងក្រោម៖

ដើម្បី​សិក្សា​ជំនាញ​ពត៌មាន​វិទ្យា យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​គណិតវិទ្យា និង​រូបវិទ្យា។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​បួន​ឆ្នាំ ស្មើ​និង១៦៤ក្រេ​ឌី​ត។ ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ទាក់ទង​ការយល់ដឹង​ពី​ការវិភាគ និង​ធ្វើ​គំរោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា សរសេរ​កម្មវិធី​កំ​ព្យូ​ទ័​រ។ យល់ដឹង​ពី​ការគ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ទំនាក់ទំនង​ទិន្នន័យ។ យល់ដឹង​ពី​វិស្វករ Soft Ware កុំព្យូទ័រ  Client-Server និង​ដឹង​ពី​កម្មវិធី​សារព័ត៌មាន និង​បញ្ញា​សិប្ប​និ​មិ្ម​ត។ យល់ដឹង​ពី​ការគ្រប់គ្រង​គំរោង ប្រព័ន្ធ​ប្រតិបត្តិការ និង​ភាសា​អង់គ្លេស។ល។

និស្សិត​ដែល​សិក្សា​ជំនាញ​ពត៌មាន​វិទ្យា ឬ​បរិញ្ញាបត្រ​ពត៌មាន​វិទ្យា​នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​ដូចជា ធ្វើជា​សាស្ត្រាចារ្យ​កុំព្យូទ័រ​នៅតាម​គ្រឹះស្ថានសិក្សា។ ជា​បុគ្គលិក​នៅតាម​បណ្ដា​ក្រុមហ៊ុន​នានា ធនាគារ អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័នផ្សេង៕

ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។

តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម