លោកស្រី ភរិយា នាយឧត្តមសេនីយ៍ ខេង សុមេធ នាំយកថវិកាចំនួន ២ម៉ឺនដុល្លារ នឹងសារុងចំនួន១.០០០ ឧបត្ថម្ភ មន្ទីរពេទ្យគន្ធបុប្ផាកុមារអង្គរ

សៀមរាប ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ លោកស្រី កុយ សាលីណា ភរិយារបស់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បាននាំយកថវិកាចំនួន ២ម៉ឺនដុលា្លរ ដើម្បីបរិច្ចាគបន្ថែមជូនផ្ទាល់ ចំពោះលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner រួមជាមួយនឹងសារុងចំនួន ១.០០០ សារុងទៀត ដើម្បីឧបត្ថម្ភ ជូនដល់ស្រ្តី ដែលកំពុងសម្រាក សម្រាលកូន នៅក្នុងមន្ទីរពេទ្យនេះ ផងដែរ ។

សម្រាប់ក្រុមគ្រួសារ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ ទាំងលើកនេះផង បាននាំយកថវិកាសប្បុរស បរិច្ចាគសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាកុមារអង្គរ  ដោយមានទាំងក្រុមគ្រួសារ រួមមានកូន កូនប្រសារ និងចៅ បានបរិច្ចាគថវិការចំនួន ១០ម៉ឺនដុល្លារហើយ ដើម្បីជាចំណែកជួយទ្រទ្រង់មន្ទីពេទ្យមួយនេះ ដែលបានជួយព្យាបាល និងបានជួយសង្គ្រោះជីវិតកុមារ ដោយឥតគិតថ្លៃមិនគិតអំពីវណ្ណៈ ពណ៌សម្បុរនោះឡើយ  មន្ទីពេទ្យគន្ធបុប្ផា គឺជាមន្ទីពេទ្យទេវតា នៃកុមារកម្ពុជា ៕