លោកឧត្តមសេនីយ៏ ម៉ម សំ ផ្សព្វផ្សាយច្បាប់ ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នៅយោធភូមិភាគទី៣

កំពង់ស្ពឺ : នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ នេះ លោក ឧត្តមសេនីយ៏ឯក ម៉ម សំ នាយរងសេនាធិការចម្រុះ និងជានាយកខុទ្ទកាល័យអគ្គបញ្ជាការ បានអញ្ជើញផ្សព្វផ្សាយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅយោធភូមិភាគទី៣(ខេត្តកំពង់ស្ពឺ) ដែលពិធីនេះបានប្រព្រឹត្តិទៅរយៈពេញមួយព្រឹក ក៏មានការចូលរួមផងដែរ ពីលោកឧត្តមសេនីយ៏ឯក ខឹម សន នាយកទីចាត់ការឃោសនា-ពត៌មានអគ្គបញ្ជា ការ ព្រមទាំងនាយទាហាន ពលទាហានចំណុះយោធភូមិភាគ ប្រមាណជាង៣០០នាក់។

លោកឧត្តមសេនីយ៏ឯក ម៉ម សំ បានមានប្រសាសន៏ថា ការផ្សព្វផ្សាយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនេះមានសារៈសំខាន់ ដើម្បីឲ្យនាយទាហាន ពលទាហាន យល់ច្បាស់ពីច្បាប់នេះ បន្ទាប់ពី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៩៨មក ហើយ ដែលត្រូវបានធ្វើវិសោធនកម្មលើមាត្រាមួយចំនួនឡើងវិញ នៅក្នុងសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៥ នេះ។

 លោក ម៉ម សំ បន្តថា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មាន១២ជំពូក និង១៧០មាត្រា ដែលនៅក្នុងជំពូក និងមាត្រានីមួយៗបានកំណត់ច្បាស់ពីគោលដៅបែបបទ និង នីតិវិធីច្បាប់តាមគោល ការណ៏លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

លោកម៉ម សំ បានផ្តាំផ្ញើដល់នាយទាហាន ពលទាហាន ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនៅក្នុងពេល បោះឆ្នោតម្តងៗ ដោយក្នុងនោះត្រូវគោរពឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មការបោះឆ្នោត ត្រូវជៀសវាងដាច់ខាតការប្រើប្រាស់មធ្យោបាយសម្ភារៈរបស់អង្គភាព និង ការស្លៀកពាក់ឯកសណ្ឋាន របស់កងទ័ពក្នុងពេលបោះឆ្នោត ៕

លោកឧត្តមសេនីយ៏ ម៉ម សំ ផ្សព្វផ្សាយច្បាប់ ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នៅយោធភូមិភាគទី៣

លោកឧត្តមសេនីយ៏ ម៉ម សំ ផ្សព្វផ្សាយច្បាប់ ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នៅយោធភូមិភាគទី៣