​តុលាការសម្រេច​ឃុំខ្លួន​និស្សិត​ម្នាក់​ដែល​គំរាម​សម្លាប់​សម្ដេច ស ខេង

ខេត្តសៀមរាប៖​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​South East Asia​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដាក់ពន្ធនាគា​រហើយ កាលពី​ម្សិលមិញ​បន្ទាប់ពី​រូបគេ​បាន​សរសេរ​នៅក្នុង​account facebook​របស់ខ្លួន​ថា ចាំ​សម្ដេច​មក​នាំគ្នា​បោក​គ្រាប់បែក​ឲ្យ​ងាប់​ទាំងអស់គ្នា​ម្ដង​។ 

​    ​លោក វរសេនីយ៍ទោ ភឹង ចិន្តា​រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ម៉ោង​១២ ថ្ងៃទី​២៨ ខែកញ្ញា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពីសា​លា អំពី​ការ គំរាម​តាម comment ថា​នឹង​សម្លាប់​សម្តេច​ក្រឡាហោម ស ខេង ក្នុងឱកាស​ទទួល​សញ្ញា​ប័ត្រ​។ លោក​បន្តថា ជននេះ​មានឈ្មោះ​តៅ​សារឿន​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។ 

​    ​លោក​បន្តថា ទោះបីជា​យ៉ាងណា​ការចែក​សញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ south east asia បាន​ប្រព្រឹត្តទៅ ធម្មតា​គ្មាន​បញ្ហា​អ្វី​នោះទេ​។ 

​    ​ប្រភព​នៅក្នុង​សាលា​បាន​ឲ្យ​ដឹងថា ថ្ងៃទី​២៦ ខែកញ្ញា​នោះ​ដោយសារ​ការទទួល​ព័ត៌មាន​ពី​ការពន្យារពេល​ពីស​ម្តេច ក្រឡាហោម​ស ខេង ទើបបាន​ធ្វើ​ឲ្យ​អតីត​និស្សិត South East Asia​មិន​សប្បាយចិត្ត​យ៉ាងខ្លាំង​ហើយ​បាន​comment​គំរាម​បោក​គ្រាប់បែក សម្លាប់​សម្តេច សខេង​តែម្តង​ដោយបាន​សរសេរថា​(​ចាំ​សម្តេច​មកដល់​នាំគ្នា​ដាក់​គ្រាប់បែក​ឲ្យ ងាប់​ទាំងអស់គ្នា​តែម្តង​)​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ការចែក​សញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ​South East Asia​បាន​ប្រព្រឹត្តទៅ​ធម្មតា​គ្មាន​បញ្ហា​អ្វី​នោះទេ​៕

​តុលាការសម្រេច​ឃុំខ្លួន​និស្សិត​ម្នាក់​ដែល​គំរាម​សម្លាប់​សម្ដេច ស ខេង