​ជនបរទេស​ចំនួន​៣៦​នាក់​ដែល​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​នឹង​បណ្តេញ​ព្រឹក​នេះ

រាជធានី​ភ្នំពេញ​៖​តាម​ព័ត៌មាន​ទទួលបាន​នៅ​ព្រឹក​នេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នឹងធ្វើ​ការបណ្តេញចេញ​ជន​បរទេស​ចំនួន​៣៦​នាក់​ស្រី​ចំនួន​៣​នាក់​ក្នុងនោះ​ជនជាតិ វៀតណាម​ចំនួន​៣៥​នាក់​ស្រី​១​នាក់​និង​ជនជាតិ​ម៉ូ​រ៉ុ​កូ ចំនួន ០១​នាក់ ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ខណៈដែល​ពួកគេ​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​។ ការបណ្តេញចេញ​នេះ​ធ្វើឡើង​តាម​ច្រកទ្វារ អន្តរជាតិ បាវិត និង ជនជាតិ​ម៉ូ​រ៉ុ​កូ ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំពេញ​។ 

​    ​មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់ថា ជនបរទេស​ទាំងនេះ​បាន​ឃាត់ខ្លួន​មកពី​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​៕ 

​ជនបរទេស​ចំនួន​៣៦​នាក់​ដែល​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា​នឹង​បណ្តេញ​ព្រឹក​នេះ