​ក្រុម​អាជីវ​ករ​២០​គ្រួសារ​នៅ​ផ្សារ​វាល​យន្ត​នាំ​គ្នា​​តវ៉ានៅ​មុខ​សាលាខេត្ត​​

ខេត្តស្វាយរៀង​ ៖ ​​តាម​សេចក្តី​រាយការណ៍​​ពី​​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា នៅ​ម៉ោង​៩​ព្រឹក​​​ថ្ងៃទី​១ តុលា នេះ ​ក្រុម​អាជីវករ​​ប្រមាណ​​២០គ្រួសារ​ដែល​លក់​ដូរ​​នៅ​ផ្សារ​វាល​យន្ត​ចំណុច​កែង​ផ្លូវ​២១៣ ​​ក្រុង​ស្វាយ​រៀង បាន​​ប្រមូល​ផ្តុំ​​គ្នា​ឡើង​ទៅ​តវ៉ា​​នៅ​មុខ​សាលាខេត្ត​ស្វាយ​​រៀង ​ដើម្បី​សុំ​បទ​អន្តរាគមន៍​ពី​លោក ​ជៀង ​អំ​ អភិបាលខេត្ត​ ​​សូម​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​ម្ចាស់​ផ្ទះ​ឈ្មោះ​ សុខ​ ខេ​ង ​និង​អាជ្ញាធរ​ក្រុង​ស្វាយ​រៀង​​ធ្វើ​ការ​បណ្តេញ​ពួក​គាត់​​ឲ្យ​ចេញ​ពី​កន្លែង​លក់​ដូរ​ ​ដើ​ម្បី​​ទុក​ឲ្យ​ឈ្មោះ​ សុខ ​ខេ​ង ​លក់​គ្រឿងទេស​ ​៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​