នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​​​កំពង់​ឆ្នាំង​​បើក​វគ្គ​ចិញ្ចឹម​ត្រី​ឆ្តោ​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទន្លេ​ក្រៅ

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​​បាន​​បើក​វគ្គ​ចិញ្ចឹម​ត្រី​ឆ្តោ​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសា ស្រុក​ជល​គី​រី នៅព្រឹក​ថ្ងៃ​ទី​១ តុលា ២០១៥ នេះ បន្ទាប់​ពី​មាន​សំណូមពរ​ពី​ពួក​គាត់​សុំ​ឱ្យ​មាន​គ្រូបង្រៀន​​​ចិញ្ចឹមត្រី​ស្របច្បាប់​។

​សំណូម​ពរ​ពី​ប្រជា​ពលរដ្ឋ​បែប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​កាប​ង្ក្រា​ប​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុសច្បាប់​នៅ​ភូម​នោះ​កាលពី​ពេល​កន្លង​ទៅ។

លោកនាយ​ខណ្ឌ​បាន​មាន​ប្រសាសន៍​ថា​ ការ​ចិញ្ចឹម​ត្រី​ឆ្តោ​មិន​ចំណេញ​នោះ​ទេ ព្រោះ​ត្រី​ឆ្តោ​១គីឡូ​ក្រាម​​ត្រូវ​ស៊ី​កូន​ត្រី​ស្រស់​៤ទៅ​៥គីឡូ​ក្រាម ​ហើយ​លោក​សូម​ចូល​រួម​ត្រេក​អរចំពោះ​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​នេះ៕