​ភ្នំពេញ​ក្រោន ឬ​​បឹង​កេត​​​ឈរ​លើ​កំពូល​តារាង​ឆ្នាំ​នេះ?

​ភ្នំពេញ​ក្រោន ឬ​​បឹង​កេត​​​ឈរ​លើ​កំពូល​តារាង​ឆ្នាំ​នេះ?

កាល​ពី​យប់មិញ ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​ភ្នំពេញ​ក្រោន​បាន​បំបាក់​ក្រុម​បៀលប្រាយ ៤-០ បន្ត​ឈរ​លើ​កំពូល​តារាង​ត្រឹម​សប្ដាហ៍​ទី​២០ មាន ៤៨​ពិន្ទុ​ក្នុង​ដៃ តាម​ពី​ក្រោយ​ដោយ​ក្រុម​ខ្លាំង​បឹងកេត​អង្គរ​ដែល​មាន ៤៥​ពិន្ទុ។ ក្រុម​បឹងកេត​អង្គរ​នៅ​សល់​ដល់​ទៅ៤​ប្រកួត ខណៈ​ភ្នំពេញ​ក្រោន​នៅ​សល់​ត្រឹម២​​ប្រកួត​ប៉ុណ្ណោះ។ តើ​ក្រុម​ណា នឹង​ឈរ​លើ​កំពូល​តារាង​បាល់ទាត់​លីក​កំពូលកម្ពុជា​​​រដូវ​កាល​នេះ?

 

​ភ្នំពេញ​ក្រោន ឬ​​បឹង​កេត​​​ឈរ​លើ​កំពូល​តារាង​ឆ្នាំ​នេះ?
ជំនួប​រវាង​ក្រុម​ទាំង​២ កាល​ជើង​ទី​១ នៅ​កីឡដ្ឋាន​ RSN

 

ក្រុម​ភ្នំពេញ​ក្រោន គិត​ត្រឹម​សប្ដាហ៍​ទី​២០ នេះ​មាន​៤៨​ពិន្ទុ​ក្នុង​ដៃ ខណៈ​ការ​ប្រកួត​នៅ​សល់ ២​​ប្រកួត​ទៀត គឺ​ប៉ះ​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រុម​លេខ​២បឹង​កេត​អង្គរ​ដែល​ការ​ជួប​គ្នា​នេះ​អាច​ចាត់​ទុក​ថា ជា​ការ​ប្រកួត​កាត់​សេចក្តី​ក៏​ថា​បាន។ ចំណែក​ក្រុម​បឹង​អង្គរ​មាន៤៥​ពិន្ទុ​ក្នុង​ដៃ ឯ​ការ​ប្រកួត​នៅ​សល់ ៤​ប្រកួត​ទៀត ដោយ​ត្រូវ​ប៉ះ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ក្រុម​ក្រសួង​ការពារ​ជាតិ ក្រុម​វេស្ទើន​ភ្នំពេញ និង​ក្រុម​លេខ​មួយ​ភ្នំពេញ​ក្រោន។

 

​ភ្នំពេញ​ក្រោន ឬ​​បឹង​កេត​​​ឈរ​លើ​កំពូល​តារាង​ឆ្នាំ​នេះ?
ក្រុម​ភ្នំពេញ​ក្រោន

 

​ភ្នំពេញ​ក្រោន ប្រសិន​បើ​ឈ្នះ​ទាំង ២​​ប្រកួត​នៅ​សល់ នឹង​ឈរ​លើ​កំពូល​តារាង​ឆ្នាំ​នេះ ដោយ​មិន​គិត​ពី​ការ​ឈ្នះ៣​ប្រកួត​ផ្សេង​ទៀត​របស់​ក្រុម​បឹង​កេត​អង្គរ។ ព្រោះ​ប្រសិន​បើ​ក្រុម​ភ្នំពេញ​ក្រោន​ឈ្នះ​ពីរ​ប្រកួត​ទៀត មាន៥៤​ពិន្ទុ​ក្នុង​ដៃ ឯ​ក្រុម​បឹង​កេត​បើ​ឈ្នះ​ទាំង​បី​ប្រកួត​ទៀត មាន៥៤​ពិន្ទុ​ដូច​គ្នា ប៉ុន្តែ​ការ​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន​នឹង​ត្រូវ​ឈរ​នៅ​លេខ​រៀង​ទី​ពីរ។

 

​ភ្នំពេញ​ក្រោន ឬ​​បឹង​កេត​​​ឈរ​លើ​កំពូល​តារាង​ឆ្នាំ​នេះ?

ក្រុម​បឹង​កេត​អង្គរ

 

ចំណែក​ក្រុម​បឹងកេត​អង្គរ​វិញ ប្រសិន​បើ​ឈ្នះ​​ក្រុម​ណា​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង​៣ រួច​បន្ត​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន​នៅ​ប្រកួត​ចុង​ក្រោយ នឹង​ឈរ​លើ​កំពូល​តារាង​ពេល​ចប់​រដូវ​កាល។ ​ដូច​នេះ​​​បើ​ក្រុម​ភ្នំពេញ​ក្រោន​ប្រកួត​ឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី១៧ ខែ​តុលា ការ​ជួប​គ្នា​រវាង​ក្រុម​បឹងកេត​និង​ក្រុម​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​ទី២២ ខែ​តុលា នឹង​ក្លាយ​ជា​ជំនួប​ដ៏​ជក់​ចិត្ត​បំផុត​ប្រចាំ​ឆ្នាំ៕

 

​ភ្នំពេញ​ក្រោន ឬ​​បឹង​កេត​​​ឈរ​លើ​កំពូល​តារាង​ឆ្នាំ​នេះ?

តារាងពិន្ទុ​សប្ដាហ៍​ទី​២០

 

គិត​ថា​ក្រុម​ណា នឹង​ឈរ​លើ​កំពូល​តារាង​ឆ្នាំ​នេះ?

 

ចុចអាន៖ ៤ក្រុម​ក្នុង​លីក​កំពូល​កម្ពុជា​ប្រជែង​គ្នា​គេច​ចេញ​ពី​តំបន់​កាត់​ចោល

ចុចអាន៖ កៅអី Top4 កាន់​តែ​ក្ដៅ​ខ្លាំង​នៅ​សប្ដាហ៍​ទី​​១៩

 

អត្ថបទ៖ គង់ វិសាល