តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

​​Cristiano Ronaldo ​ស៊ុត​បញ្ចូល​ទី​នៅ​ UEFA Champions League លើ​ក្រុម​ Malmo ​​គ្រាប់​ទី​១​​យប់​មិញ​ ​មាន​ន័យ​ថា​​តារា​ឆ្នើម​រូប​នេះ ស៊ុត​បាន​៥០០​គ្រាប់​ហើយ​​ក្នុង​អាជីព​របស់​គេ រយៈពេល​​ជិត​១៣​ឆ្នាំ​​មក​នេះ ​ដោយ​គិត​​តាំង​ពី​​គ្រាប់​ដំបូង​នៅ​​ក្រុម​​ Sporting Clube ​និង​គ្រាប់​ទី​៥០០​នៅ​ Real Madrid។ តាំង​ពី​ផ្ទេរ​ទៅ​អេស្ប៉ាញ CR7 មាន​មធ្យមភាគ​ស៊ុត​ចូល​១,០៥​ក្នុង​មួយ​ប្រកួត។

 

តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

 

 

តើ​គ្រាប់​បាល់​ទាំង​៥០០ ក្នុង​អាជីព​របស់​ Ronaldo កើត​ឡើង​យ៉ាង​ដូច​ម្ដេច​ខ្លះ? ​តោះ! ចង់​ដឹង​ច្បាស់​ សូម​ទស្សនា​​ខាង​ក្រោម៖

 

​១. គ្រាប់​បាល់​ Ronaldo នៅ​ក្រុម​នីមួយៗ៖

 

តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

 

​នៅ​ក្រុម​ ​Sporting ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ស៊ុត​បាន​​៥​គ្រាប់ (១%), Manchester United ស៊ុត​បាន​​១១៨​គ្រាប់ (២៤%), Real Madrid ស៊ុត​បាន​៣២២​គ្រាប់ (៦៤%) និង​នៅ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ស៊ុត​បាន​៥៥​គ្រាប់​ (១១%)។

 

២. ស៊ុត​ចូល​របៀប​ណា​ខ្លះ?៖

 

តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

 

តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

 

Ronaldo ​នៅ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​​បាន​ ៤១៧​គ្រាប់​, ក្រៅ​ប្រអប់​បាន​ ៨៣​គ្រាប់, ស៊ុត​ប៉េណាល់ទី​ ៨១​​គ្រាប់ និង​ស៊ុត​ហ្វ្រីឃីត​ ៤៥​គ្រាប់។ បើ​និយាយ​ពី​ការ​ប្រើ​ប្រាស់​ជើង​វិញ​គឺ ជើង​ស្ដាំ​ស៊ុត​បាន ៣២៦​គ្រាប់, ជើង​ឆ្វេង​ ៨៩​គ្រាប់, ក្បាល​ ៨៣​គ្រាប់ និង​​ក្រៅ​​​នោះ​​មាន​វិធី​ផ្សេងៗ​ទៀត។

 

៣. ក្រុម​ដែល​ Ronaldo ស៊ុត​ចូល​ច្រើន​ជាង​គេ៖

 

តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

 

ក្រុម​ដែល​ Ronaldo ស៊ុត​ច្រើន​ជាង​គេ សុទ្ធសឹងតែ​ជា​ក្រុម​នៅ​អេស្ប៉ាញ ពោល​គឺ​​មាន​ Sevilla (២១​គ្រាប់), Getafe (១៨​គ្រាប់), Barcelona (១៥​គ្រាប់), Atletico Madrid (១៥​គ្រាប់) និង​ Malaga ​១៤​គ្រាប់។

 

៤. អ្នក​ជួយ​ Assists ឲ្យ​ Ronaldo ច្រើន​ជាង​គេ៖

 

តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

 

តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

 

ដៃ​គូ​ដែល​ជួយ​ assists ឲ្យ​ Ronaldo ច្រើន​ជាង​គេ​មាន​ Benzema (៣១​គ្រាប់), Ozil (២៨​គ្រាប់), Di Maria  (២០​គ្រាប់), Bale (​១៦​គ្រាប់), Giggs (១៦​គ្រាប់) និង​ Higuain (១៥​គ្រាប់) ផង​ដែរ។

 

តើ​ ៥០០​គ្រាប់​របស់​ Ronaldo កើត​ឡើង​​យ៉ាង​ដូច​ម្ដេច?

 

យ៉ាង​ណា​ស្ថិតិ​ខាង​លើ​នេះ​គឺ​គិត​ត្រឹម​៥០០​គ្រាប់ របស់​ Ronaldo ប៉ុណ្ណោះ ប៉ុន្តែ​បើ​សរុប​មក​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ ស៊ុត​បាន​​៥០១​គ្រាប់​ហើយ ​ទាំង​នៅ​ក្លិប​អាជីព​ និង​ក្រុម​ជម្រើស​ជាតិ៕

 

-ចុចអាន៖ CR7 នៅ​តែ​ខ្លាំង​នៅ Champions League ស៊ុត​បាន​២​គ្រាប់​យប់​មិញ​តាម​ស្មើ​កំណត់ត្រា Raul

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror | 101greatgoals