កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

​ការ​ប្រកួត​កីឡា​គុន​ដាវ​ប្រចាំ​ឆ្នាំ​២០១៥​ ​បាន​រក​ឃើញ​ជើង​​ឯក​កាល​ពី​ល្ងាច​ម្សិល​មិញ​ ​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​​អស់​រយៈ​ពេល៣​ថ្ងៃ​​គិត​​ចាប់​ពី​ថ្ងៃ​ទី២៨​ ​រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៥​ ​នៅ​អគារ​ដំបូល​ទូក​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

កម្ម​វិធី​ប្រកួត​កីឡា​គុន​ដាវ​ក្នុង​ឆ្នាំ​​២០១៥​ នេះ​មាន​វិញ្ញាសា​ចំនួន៤ ​ហើយ​បាន​រក​ឃើញ​ជើង​ខ្លាំង​ និង​ជើង​ឯក​​រួច​រាល់​គឺ​ វិញ្ញាសា​នារី​​ឯកត្តជន​​​ដាវ​ធំ​ ជើង​ឯក​បាន​ទៅ​លើ​កីឡា​ការិនី ឆាយ​ លីលី មក​ពី​ក្លិប​អ៊ីសា ​ជើង​ឯក​រង​បាន​ទៅ​កីឡា​ការិនី​ មួង ម៉ានុត​ មក​ពី​ក្លិប​ហូសាណា និង​ចំណាត់​ថ្នាក់​លេខ ៣​បាន​ទៅ​កីឡា​ការិនី សួង ពិសី មក​ពី​ក្លិប​ ហូសាណា។ ចំណែក​វិញ្ញាសា ​​បុរស​ឯកត្តជន​ដាវ​តូច​​ មេដាយ​មាស​​បាន​ទៅ​កីឡាករ​ ជិម​ ធារ៉ា ​មក​ពី​ក្លិប​ ហូសាណា មេដាយ​ប្រាក់​បាន​​មក​លើ​កីឡាករ​​ ឆាយ សុខលាភ​ មក​ពី​ក្លិប​អ៊ីសា និង​មេដាយ​សំរឹទ្ធ បាន​ទៅ​លើ​កីឡាករ​ សាន់ សុខ​សីហា ដែល​មក​ពី​ក្លិប​អ៊ីសា។

 

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

 

​សម្រាប់​វិញ្ញាសា​​បុរស​ឯកត្តជន​ដាវ​ធំ​ ​ជើង​ឯក​​បាន​ទៅ​លើ​កីឡាករ​ ឃឹម សាមាន ​មក​ពី​ក្លិប​សន្ធរមុខ​ ជយ​លាភី​លេខ ២​បាន​មក​លើ​កីឡាករ មាលា បូរិន មក​ពី​ក្លិប​ HMM ​និង​ចំណាត់​ថ្នាក់​លេខ៣ បាន​ទៅ​កីឡាករ​ សាន់ ​សុខសីហា មក​ពី​ក្លិប​អ៊ីសា ។ ចំណែក​វិញ្ញាសា បុរស​ក្រុម​ដាវ​ធំ​ ជយ​លាភី​ជើង​ឯក​បាន​មក​លើ​ក្រុម ​សន្ធរមុខ ​ជើង​ឯក​រង​​បាន​មក​ក្រុម​​ អ៊ីសា និង​ចំណាត់​ថ្នាក់​លេខ ៣​បាន​ទៅ​លើ​ក្លិប​នរា។
​​​​

​​​តាម​របាយ​ការណ៍​របស់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ​​ការ​ប្រកួត​កីឡា​គុន​ដាវ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ បាន​បង្កើត​ឡើង​ចំនួន​​ ៣​ដង​មក​ហើយ​រួម​ទាំង​ឆ្នាំ​​នេះ ក្រោម​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​ក្រសួង​អប់​រំ យុវជន​ និង​កីឡា។ ដោយ​អនុវត្ត​តាម​​ផែន​ការ​ប្រកួត​កីឡា​មហា​ជន​ របស់​ក្រសួង​​អប់​រំ​ យុវជន និង​​កីឡា នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា​សហការ​បច្ចេកទេស​ ជាមួយ​សហព័ន្ធ​កីឡា​គុន​ដាវ​​កម្ពុជា។


​ជា​មួយ​គ្នា​នោះ​ដែរ​លោក​ ព្រំ ប៊ុន​យី ​អគ្គ​នាយក​រង​ នៃ​អគ្គ​នាយកដ្ឋាន​កីឡា ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​អប់​រំ​​មាន​​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​​ទៅ​លើ​សហព័ន្ធ​ ដើម្បី​បំផុស​​កីឡាករ​-កីឡា​ការិនី​​គុន​ដាវ​កម្ពុជា​ឲ្យ​ចូល​រួម​​ប្រឹងប្រែង​ហ្វឹកហាត់​ និង​ចូល​រួម​ប្រកួត​កីឡា​មហា​ជន​នេះ​ឲ្យ​បាន​ច្រើន​នាក់​ ដើម្បី​ជា​ទន់​មួយ​រួម​ចំណែក​អភិវឌ្ឍន៍​កីឡា​គុន​ដាវ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចំរើន​កាន់​តែ​ខ្លាំង៕

 

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

 

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

 

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

 

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

 

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

 

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

 

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

 

កីឡា​គុន​ដាវ​រក​ឃើញ​ជើង​ឯក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ល្ងាច​​ម្សិល​មិញ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​