LG បង្ហាញ​ស្មាតហ្វូន​ថ្មី​​មាន​​អេក្រង់​ពីរ​​​ ​កាមេរ៉ា​​​មុខ​​​ពីរ​​ និង​​មាន RAM ​ដល់​​ទៅ​​​ 4GB

LG បង្ហាញ​ស្មាតហ្វូន​ថ្មី​​មាន​​អេក្រង់​ពីរ​​​ ​កាមេរ៉ា​​​មុខ​​​ពីរ​​ និង​​មាន RAM ​ដល់​​ទៅ​​​ 4GB

​​​ក្រុមហ៊ុន​ LG ​បាន​ប្រកាស​ទូរសព្ទ​ស្មាតហ្វូន​​ជំនាន់​ថ្មី​របស់​ខ្លួន​មួយ​ម៉ូដែល​​គឺ​​ LG V10 ​នៅ​​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ ​ក្នុង​ប្រទេស​កូរ៉េ​​ខាង​ត្បូង។

 

LG បង្ហាញ​ស្មាតហ្វូន​ថ្មី​​មាន​​អេក្រង់​ពីរ​​​ ​កាមេរ៉ា​​​មុខ​​​ពីរ​​ និង​​មាន RAM ​ដល់​​ទៅ​​​ 4GB
​​​
ស្មាតហ្វូន​ដែល​ក្រុមហ៊ុន LG ​បាន​ប្រកាស​នោះ​​គឺ​​ត្រូវ​បាន​​​រចនា​ថ្មី​​ ​បំពាក់​ដោយ​អេក្រង់​ខុស​ពី​ម៉ូដែល​មុនៗ។ ​វា​មាន​អេក្រង់​​ដល់​​ទៅ​ពីរ​​ ដោយ​អេក្រង់​ទី​ពីរ​នោះ​គឺ​​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ជិត​កាមេរ៉ា​មុខ​របស់​ទូរសព្ទ។

 

អេក្រង់​សំខាន់​របស់​វា​គឺ​មាន​ទំហំ​ ៥,៧ អ៊ីញ​​ប្រភេទ​ Quad HD ​មាន​កម្រិត​ Resolution ២៥៦០​ x ១៤៤០​ ​ភិចស៊ែល​​​ ស្មើ​នឹង​​ 513ppi។ ចំណែក​ឯ​អេក្រង់​ទី​ពីរ​វិញ​គឺ​មាន​ទំហំ២,១ អ៊ីញ​​និង​មាន​កម្រិត​ Resolution ​ ១០៤០​ x ១៦០​ ភិច​ស៊ែល។

 

LG បង្ហាញ​ស្មាតហ្វូន​ថ្មី​​មាន​​អេក្រង់​ពីរ​​​ ​កាមេរ៉ា​​​មុខ​​​ពីរ​​ និង​​មាន RAM ​ដល់​​ទៅ​​​ 4GB

 

ចំណែក​ឯ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​វា​រួម​មាន​​លោហធាតុ​ស្រោប​​តួ​ខ្លួន​ធ្វើ​ពី​ដែក​អ៊ីណុក​ ក៏​ដូច​ជា​​បំពាក់​​ដោយ​ស្បែក​ធ្វើ​ពី​ស៊ីលីកូន​ការ​ពារ​ពី​ការ​បែក​ដោយ​ការ​ធ្លាក់​ផង​ដែរ។ បន្ថែម​ទៀត​នោះ ​វា​ក៏​បាន​​បំពាក់​ដោយ​​ ​CPU ប្រភេទ​ Snapdragon 808​, ​ ទំហំ RAM 4GB , កាមេរ៉ា​ក្រោយ​ទំហំ 16MP , ​កាមេរ៉ា​មុខ​ចំនួន​ពីរ​​​មាន​ទំហំ 5MP​​​​ ដោយ​មួយ​មាន​ Lens ទំហំ​ ៨០ ដឺក្រេ​​និង​មួយ​ទៀត​មាន Lens​ ​ទំហំ ១២០ ដឺក្រេ។ ចំណែក​ឯ​ថាមពល​ថ្ម​វិញ​​មាន​កម្រិត​ ​3,000mAh ​​, ដំណើរ​ការ​ដោយ​ Android 5.1.1 Lollipop, LTE-A Cat. 6 ​, និង​មាន​ម៉េមូរី 64GB ​អាច​​បន្ថែម​​ដល់​ ​ 2TB។

 

 

ក្រុមហ៊ុន LG ​បាន​និយាយ​ថា​​ V10 នឹង​ដាក់​​លក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ខែ​នេះ​ និ​ង​មួយ​ខែ​ក្រោយ​​ទើប​​​ដាក់​លក់​​នៅ​​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ សហរដ្ឋ​អាមេរិក​​, ចិន, ​អាមេរិកឡាទីន​ ជា​ដើម​។ ​ចំពោះ​តម្លៃ​វិញ​ក្រុមហ៊ុន​​​ពុំ​បាន​ប្រកាស​នៅ​ឡើយ​ទេ៕

 

LG បង្ហាញ​ស្មាតហ្វូន​ថ្មី​​មាន​​អេក្រង់​ពីរ​​​ ​កាមេរ៉ា​​​មុខ​​​ពីរ​​ និង​​មាន RAM ​ដល់​​ទៅ​​​ 4GB

 

LG បង្ហាញ​ស្មាតហ្វូន​ថ្មី​​មាន​​អេក្រង់​ពីរ​​​ ​កាមេរ៉ា​​​មុខ​​​ពីរ​​ និង​​មាន RAM ​ដល់​​ទៅ​​​ 4GB

 

 

 

អាន​បន្ត៖   LG បង្ហាញ​ពី​កុំព្យូទ័រ​​ថ្មី​ទម្ងន់​ស្រាល​ជាង​​ MacBook Air ទៅ​ទៀត

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ technobuffalo