ទារកចម្លែក កើតមក មានរន្ធ២លើមុខ ជំនួសឲ្យច្រមុះ (មានវីដេអូ)

ប៉េរូ៖ ទារក ដែលកើតមកមានរន្ធ២នៅលើមុខ ជំនួសឲ្យច្រមុះ ត្រូវបានឪពុកម្តាយរបស់ក្មេងនេះ និយាយថា ក្រុមគ្រូពេទ្យនឹងធ្វើការវះកាត់ ដាក់ច្រមុះធម្មតា ឲ្យកូនរបស់ពួកគាត់វិញ ក្នុងពេលឆាប់ៗនេះ ហើយបច្ចុប្បន្ននេះ គឺគេអាចដកដង្ហើមបានធម្មតា ដោយប្រើប្រាស់រន្ធ២នោះ។

ទារកចម្លែក កើតមក មានរន្ធ២លើមុខ ជំនួសឲ្យច្រមុះ (មានវីដេអូ)

ទារក (ប្រុស) ឈ្មោះ Angelito បានចាប់កំណើត នៅឯមន្ទីរពេទ្យ Caleta ក្នុងក្រុង Chimbote ស្ថិតនៅភាគខាងលិច ខេត្ត Santa។ គេមានម្តាយឈ្មោះ Lorena Rodriguez Zavaleta អាយុ២០ឆ្នាំ និងឪពុកមិនបញ្ចេញឈ្មោះម្នាក់។

ទារកអភ័ព្ធនេះ កើតមកដោយមាន លក្ខណៈចម្លែកខុសពីទារកដ៏ទៃ ដែលរូបគេមិនទទួលបាន ច្រមុះពីធម្មជាតិដូចគេឯងនោះទេ តែត្រូវបានជំនួស ដោយរន្ធ២នៅលើផ្ទៃមុខ សម្រាប់ការដកដង្ហើមទៅវិញ។

Angelito ត្រូវបានម្តាយឪពុករបស់គេ បញ្ជូនមកកាន់មន្ទីរពេទ្យ The Hospital's Neonatal Care នៅឯទីក្រុង Lima ចម្ងាយ ជិត៥០០គីឡូម៉ែត្រ ពីផ្ទះរបស់ពួកគេ ដើម្បីទទួលបានការវះកាត់ ដាក់ច្រមុះធម្មតា ដូចមនុស្សទូទៅវិញ។

ប្រធានមន្ទីរពេទ្យខាងលើ បាននិយាយថា៖ "គេមិនមានការលំបាក ក្នុងការដកដង្ហើមនោះទេ ប៉ុន្តែគេត្រូវការការវះកាត់កែសម្ភស្ស"។ គាត់បានបន្ថែមថា បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុង ធ្វើតេស្តសាកល្បង និងស្វែងយល់ ពីចំនុចប៉ះពាល់ជាមុនសិន។

ជាសំណាងល្អ លោកចៅសង្កាត់ Nuevo Chimbote ក្រុង Lima ឈ្មោះ Valentin Fernandez បានធ្វើការផ្តល់ជូន Angelito នូវអំណោយមួយចំនួនដូចជា ទឹកដោះគោ ខោទឹកនោម និងថ្លៃស្នាក់នៅ ព្រមទាំងការសម្រាកព្យាបាល នៅមន្ទីពេទ្យផងដែរ៕

ទារកចម្លែក កើតមក មានរន្ធ២លើមុខ ជំនួសឲ្យច្រមុះ (មានវីដេអូ)

សូមទស្សនាវីដេអូខាងក្រោមនេះ

 

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត