ជឿអត់នឹង! ឆ្កែតូចមួយក្បាល មានសមត្ថភាព សណ្តំមនុស្ស ១១នាក់ ឲ្យដេកលង់លក់ ក្នុងកម្មវិធីផ្សាយផ្ទាល់ (មានវីដេអូ)

ចិន៖ ជឿដែរអត់ ថាឆ្កែមួយក្បាលនេះ កំពុងតែល្បីខ្លាំង ក្នុងបណ្តាញអ៊ិនធើណេត ដោយសារមានសមត្ថភាព ខ្ពស់អាចសណ្តំមនុស្សរ ហូតដល់១១នាក់ ឲ្យដេកលង់លក់ពេញឆាក ផ្សាយផ្ទាល់របស់កម្មវិធីមួយបាន?

ជឿអត់នឹង! ឆ្កែតូចមួយក្បាល មានសមត្ថភាព សណ្តំមនុស្ស ១១នាក់ ឲ្យដេកលង់លក់ ក្នុងកម្មវិធីផ្សាយផ្ទាល់ (មានវីដេអូ)
ទិដ្ឋភាពពេលដែលវាកំពុងសន្តំ

តាមរយៈឃ្លីបវីដេអូ ក្នុងកម្មវិធីផ្សាយផ្ទាល់មួយរបស់ចិន គឺកម្មវិធី “Challenge Impossible” បានបង្ហាញពីឆ្កែ អាល្លឺម៉ង់ ប្រភេទ Spitz  មួយក្បាល ដែលមានស្ត្រីវ័យកណ្តាលអាយុ៤១ឆ្នាំ ជនជាតិអង់គ្លេស ម្នាក់ជាម្ចាស់ របស់វា។ តាមរយៈឃ្លីប ឲ្យឃើញថា កូនឆ្កែតូចមួយនេះ មានសមត្ថភាពពិសេស ដែលអាចសណ្តំ ស្មារតី មនុស្សដល់ទៅ១១នាក់ ឲ្យដួលដេកលង់លក់ពេញឆាកផ្សាយផ្ទាល់តែម្តង ដោយគ្រាន់តែឲ្យ ពួកគេលុតជង្គង់ ហើយសម្លឹងមើលភ្នែករបស់វាដោយមិនព្រិចតែប៉ុណ្ណោះ។

ជាក់ស្តែងណាស់ ភាពអស្ចារ្យ និងគួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឲ្យទាំងគណៈកម្មការ ទាំងអ្នកទស្សនា នៅទីនោះចំហមាត់ ដកករមើលគ្រប់ៗគ្នា ហើយអ្នកខ្លះទៀត សឹងតែអត់ដង្ហើម ព្រោះកំពុងតែភ្លឹកមើលពួកគេ។ មិនតែប៉ុណ្ណោះ វាក៏កំពុងតែល្បីនៅលើបណ្តាញសង្គមផងដែរ។ តែទោះបីជាយ៉ាងនេះក្តី វាក៏មិនប្រាកដថា មនុស្សគ្រប់គ្នា សុទ្ធតែជឿជាក់ថា នេះជាការសម្តែង ពិតប្រាកដនោះដែរ៕

ចុះតើប្រិយមិត្តជឿថា នេះជាការសម្តែងពិតដែរឬទេ?

តោះ! ចង់ដឹងកាន់តែច្បាស់ សូមទស្សនាឃ្លីបខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត