​ផ្ញើ​កូន​នៅ IIS ឈឺ និង​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

ភ្នំពេញ​:  ទារិកា​ម្នាក់ អាយុ​ទើបបាន​៥​ខែ ត្រូវបាន​ម្តាយ​យកទៅ​ផ្ញើ នៅ​សាលា​មើលថែទាំ​ក្មេង (IIS) តាំង​ព្រឹក​ថ្ងៃទី​៣0 ខែកញ្ញា ឆ្នាំ​២០១៥ រហូតដល់​ម៉ោង​១0​ព្រឹក ថ្ងៃ​ដដែល បាន​ចេញពី​ធ្វើការ មក​មើល​កូន ស្រាប់​តែមាន​អា​ការៈមិន​ស្រួល ក៏​ប្រញាប់​យកទៅ​កាន់​មន្ទី​ពេទ្យ​គុន្ធបុប្ផា ខណ​:​ទៅដល់​ត្រូវបាន​គ្រូពេទ្យ ប្រាប់ថា ទារិកា​នេះ បាន​ស្លាប់​បាត់ទៅ ហើយ និង​បាន​ដឹក​មកកាន់​សាលា ខាងលើ​វិញ ដើម្បីអោយ​សាលា​ទទួលខុសត្រូវ​។​

​ហេតុការណ៍ បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​ម៉ោង ១ រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅផ្ទះ​ជួល ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ នៅក្បែរនោះ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​អន្តរាគមន៍ ភ្លាមៗ​ដែរ​។​

​សមត្ថកិច្ច បាន​ប្រាប់ថា សព​ទារិកា​ខាងលើ​ឈ្មោះ ថា ស៊ីវ​អ៊ី ទើប​មាន​អាយុ​៥​ខែ​។ ចំណែក​ម្តាយ​ឈ្មោះ លៀម វី  អាយុ​៣៣ ឆ្នាំ ប្តី​ឈ្មោះ ប៊ុន ថា​ត  អាយុ ២៨ ឆ្នាំ ស្នាក់នៅ​ភូម​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​ស្ត្រី​ជា​ម្តាយ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក មុនពេល​កើតហេតុ គាត់​បាន​យក​កូន​មក​ផ្ញើ ដូច​សព្វដង ក្រោយមក​បាន​ត្រឡប់​ទៅធ្វើ​ការបាត់​។ រហូតដល់​វេលា​ម៉ោង ១០ ថ្ងៃ​ដដែល គាត់​មក​មើល​កូន គោលបំណង​បំបៅ​ដោះ​កូន ស្រាប់តែ​ឃើញ​កូន​មុខ​ឡើង​ស្វាយ និង​មាន​អាកា​រៈ​រាគ និង​ក្អួតចង្អោរ ឃើញ​អា​ការៈដូ​ច្នេះ គាត់​បាន​ប្រញាប់​នាំ​កូន ទៅ​គ្លី​នី​ក​ឯកជន​ជិត​នោះ តែ​ត្រូវ​គ្រូពេទ្យ មិន​ហ៊ាន​ទទួល​មើល​ឡើយ ដោយ​អោយ​បញ្ជូន​ទៅកាន់ មន្ទីរ​ព​ទ្យ​គន្ធបុប្ផា​វិញ ខណៈ​ទៅដល់​ត្រូវបាន​លោកគ្រូ​ពេទ្យ បញ្ជាក់ថា ស្លាប់​បាត់ទៅហើយ​។​

​ស្ត្រី​ដដែល បាន​បន្តថា ក្រោយ​ដឹងថា កូន​របស់ខ្លួន​ស្លាប់ គាត់​បាន​ដឹក​សព​កូន មកកាន់​មណ្ឌល​ខាងលើ ដើម្បីអោយ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​។​

​ក្នុងករណី​ខាងលើនេះ គេ​សង្កេតឃើញថា គ្រួសារ​ខាង​ម្ចាស់​មជ្ឈមណ្ឌល បានចេញ​មុខ​ចរចា សម្របសម្រួល​ជាមួយ​ឪពុក ម្តាយ​ទារិកា​ខាងលើ ដោយ​ពុំ​មានការ​ប្តឹងផ្តល់​គ្នា និង​ព្រម​សំណង​ថ្លៃ ជួយ​ធ្វើបុណ្យ ចំនួន​១.០០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ភ្លាមៗ​តែម្តង ។ សូមបញ្ជាក់ថា សព​ទារិកា​ខាងលើ ត្រូវបាន​ឪពុកម្តាយ យកទៅ​បូជា​នៅ​វត្ត​អង្គ​តា​ម៉ិ​ញ​៕V​/S

​ផ្ញើ​កូន​នៅ IIS ឈឺ និង​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​